លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ពោលពាក្យថា ចិត្តមិនដាច់សោះ ពេលឃើញលោកពូពិការនៅនឹងមុខបែបនេះ...(មានវីដេអូ)
-

គ្រាន់តែរំលឹករឿងសកម្មភាពមនុស្ស និងចុះជួយដល់ជនក្រីក្រ លោកអ្នកពិតជាស្គាល់យ៉ាងច្បាស់និងនឹកឃើញ ឈ្មោះលោក ឧកញ៉ា ម្នាក់ ដែលតែងតែយកចិត្តទុកដាក់​ចំពោះ ជនទីទាល់ក្រ ខ្វះខាត​ជាក់ជាមិនខាន ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ក៏បានទៅសួរសុខទុក្ខលោកយាយម្នាក់ដែលកំពុងសម្រាកព្យាបាលនៅេមន្ទីរពេទ្យ​ យ៉ាងកណ្តោចកណ្តែងជាមួយចៅស្រីផងនោះ។ ហើយកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានជួបនឹងលោកពូម្នាក់ ដែលកំពុងធ្វើការព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ព្រោះតែចិត្តមិនដាច់ លោកក៏បានជួយដល់លោកពូម្នាក់ ដែលគ្មានលទ្ធភាពបង់ថ្លៃថ្នាំ និងពេទ្យ។ គ្រាន់តែបានលឺពីភាពកំសត់របស់លោកពូភ្លាព លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ក៏បានបញ្ចូនក្រុមការងាររបស់លោក ដើម្បីយកថវិការចំនួន៨០ម៉ឺនរៀល ដើម្បីធ្វើការបង់ថ្លៃព្យាបាលរបស់លោកពូពិការនោះ។

យ៉ាងណាមិញ លោក ឧកញ៉ា ក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "ចិត្តមិនដាច់សោះ !! បើឃើញនៅនឹងមុខហើយនោះ ....!ទៀ វិចិត្រ"
មានវីដេអូ៖ ប្រភព៖ ទៀ វិចិត្រ TEA VICHET