បុរសខ្លាំង!!! សម្ថតកិច្ចឃាត់ខ្លួនសន្តិសុខ​ក្លឹប​ហ្គោលឡាញម្នាក់ ក្រោយពីស្រវឹងវាយទ្រព្យសម្បត្តិ របស់គេតាមដងផ្លូវ ក្នុងខណ្ឌ​សែនសុខ
-

ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែនសុខ​ តាមបណ្ដោយ​ផ្លូវ​១៩៨៦​ កែងនិងផ្លូវ​១០១១​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។ បុរសជាសន្តិសុខក្លឹបហ្គោលឡាញម្នាក់ មានឈ្មោះ​ ពេជ្រ​ ប៊ុន្ថា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជាសន្តិសុខយាមក្លឹបហ្គោលឡាញ​ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែកើតហេតុ។ ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួន បន្ទាប់ពីរស្រវឹងស្រាជោកជាំ​ ហើយដើរស្រែកតាមផ្លូវ និងវាយ​កញ្ចក់​កង់បីឥណ្ឌមួយគ្រឿង របស់ឈ្មោះ​ វ៉ា​ រី​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជាអ្នកបើកម៉ូតូកង់បី​ ស្នាក់នៅ​ម្តុំ​ពោធិ៍​ចិន​តុង​ ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​១​ ខណ្ឌពោធិ៍​សែន​ជ័យ​។ ដែលធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យបែក​ ខណៈពេលដែលបុរសចិត្តខ្លាំងរូបនោះដើរឆ្លងផ្លូវ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនបង្ក​ខាង​លើ​រួមទាំងបុរស២នាក់ផ្សេងទៀត បានធ្វើដំណើរ​ថ្មើរ​ជើង​ តាម​បណ្ដោយ​ផ្លូវ​១៩៨៦​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ និងក្នុងស្ថានភាពស្រវឹង​ ដោយ​ដើរបណ្តើរ​ជនបង្កខាងលើ​ស្រែក​រកអ្នកណាខ្លាំងបណ្តើរ​។ លុះដើរមកដល់ចំណុចកើតហេតុជនបង្ក​ខាងលើ ​ក៏​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្លូវម្ខាងទៀត តែម្នាក់ឯង​។ ហើយខណ:​ពេលដែល​ដើរ​ឆ្លងបានពាក់​កណ្ដាល​ផ្លូវ​ក៏ស្រាប់​តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក​ បាចា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1HD-6332 ដែលបើកបរដោយបុរសម្នាក់​ និងដឹង​នារី​ម្នាក់​ពីក្រោយ​ តាមបណ្តោយផ្លូវ១៩៨៦​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​។ ពេលនោះស្រាប់​ជនបង្ក​ខាង​លើ​បានឈប់នៅកណ្តាលផ្លូវ​ ហើយចង្អុលមុខជនរងគ្រោះស្រែកឲ្យឈប់កង់បី​។
បន្ទាន់​មកជនរងគ្រោះក៏បានឈប់ម៉ូតូកង់បី ពី​ចម្ងាយប្រមាណ១០ម៉ែត្រ​ពី​ជនបង្កខាងលើ​។ ភ្លាមៗ​នោះស្រាប់តែជនបង្ក​ខាងលើ រត់សំដៅទៅវាយកញ្ចក់​ម៉ូតូ​កង់បី ​របស់​ជនរងគ្រោះ​មួយដៃ​បណ្ដោយ​ឲ្យ​បែក​ស្រាំ​ ហើយក៏កើតជាឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក ហើយក៏ត្រូវប្រជាពលរដ្ឋ ដែលនៅក្បែរនោះជួយចាប់ឃាត់និងបានរាយក៏ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយមកអន្តរាគមន៍។ ដោយឡែកជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ កសាងសំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕