ខឹងខុសខឹងខាត់ សួរថាបានអីមកវិញ!!! ​អំពើហិង្សាក្នុងគ្រួសារ ប្រពន្ឋចុង ខឹងប្ដីមិនព្រមទៅលែងលះគ្នា ទិញសាំងកន្លះលីត្រ ចាក់ដុត​​ប្តី​រងរបួស​ធ្ងន់ នៅ​ស្រុក​បាទី
-

តាកែវៈ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ។ បុរសម្នាក់មាន​ឈ្មោះ ប៊ិន សុផល អាយុ ៣៥ឆ្នាំ មុខរបរ​ ធ្វើស្រែ​និង​សំណង់ បាន​ទៅលេងផ្ទះ​ប្រពន្ធចុងឈ្មោះ ហឿង បូ​ណា អាយុ ៤៤ឆ្នាំ នៅ​ឃុំ​.ស្រុក​ខាងលើ ក៏បាន​ឈ្លោះប្រកែក​គ្នា រួចប្រពន្ធចុង​បានទាញកូន​ពូថៅ​ដង​ឈើ​វាយ​ទៅលើ ​ប្តី​​បី​បួន​ដង​ពូថៅ នឹង​ដក​កូនសោ​ម៉ូតូ ហើយបង្ខំអោយប្តីចុងទៅសាលាឃុំ ដើម្បី​លែងលះគ្នា​​ តែខាងប្តីមិន​ព្រមទៅ ប្រពន្ធចុង​ក៍ដ់ើរ​ទៅ​ទិញ​ប្រេងសាំង​កន្លះ​លីត្រ ​ជះ​សាំង​ស្រោច​ទៅលើប្តី រួច​រក​ដែកកេះ​ដុត​ក្រដាស​បោះ​មកលើ បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង ក្រោយកើតហេតុសត្ថកិច្ចធ្វើការឃាត់ស្រ្តីនេះចាត់ការទៅតាមផ្លូវច្ប់ាប់៕