ជួយស៊ែរម្នាក់មួយមក!!! បុរសជនជាតិខ្មែរម្នាក់ ធ្វើអោយអ្នកទស្សនានៅទូរទស្សន៏ CNN សហរដ្អមេរិចស្រក់ទឹកភ្នែកស្ទើគ្រប់គ្នា ពេលដែលលោក ទទួលបានពានរង្វាន់ Hero ពីទូរទស្សន៍ CNN....(មានវីដេអូ)
-

បុរសជនជាតិខ្មែរម្នាក់ ធ្វើអោយអ្នកទស្សនានៅទូរទស្សន៏ CNN សហរដ្អមេរិចស្រក់ទឹកភ្នែកស្ទើគ្រប់គ្នា ពេលដែលលោក ទទួលបានពានរង្វាន់ Hero ពីទូរទស្សន៍ CNN គាត់ឈ្មោះថា អា គីរ៉ា គាត់គឺជា Hero របស់ពួកយើង សូមជួយចែករំលែកនូវអំពើល្អរបស់គាត់ផង។ ឪពុកម្តាយ និងសាច់ញាតិរបស់លោក អា គីរ៉ា ត្រូវបានសម្លាប់ក្នុងរបបប៉ុលពតអស់ហើយ នៅសល់តែគាត់បានឆ្លងកាត់របបនោះ កាលសម័យនោះគាត់មានអាយុប្រហែលជាជាង១០ឆ្នាំ ពួកប៉ុលពត បានបង្រៀនគាត់អោយចេះដាក់មីន និងដោះមីន។

គាត់បាននិយាយថា ដោយសារតែកាលនោះគាត់នៅក្មេង គាត់មិនបានដឹងអ្វីល្អ អ្វីអាក្រក់ទេតែពេលនេះគាត់ដឹងអ្វីល្អអ្វីអាក្រក់ហើយ គាត់ខិតខំប្រឹងរៀនសូត្រនិងស្វែងយល់បានច្រើន។ កាលពីមុនមានក្មេងៗជាច្រើនត្រូវរងគ្រោះថ្នាក់ដោយសារគ្រាប់មីន។ គាត់បាននិយាយថា គាត់ចង់ជួយប្រទេស ចង់ជួយក្មេងៗ កសាងប្រទេសជាតិឡើងវិញ អតីតកាលអាចលុបបំបាត់បានដោយយឺតៗ ប៉ុន្តែដើម្បីធ្វើវាបានលុះត្រាតែយើងខំប្រឹងទាំងអស់គ្នា។ សូមទស្សនាវីដេអូនៃការទទួលពាន Hero របស់គាត់ខាងក្រោមៈ
ប្រភពៈ កូន ខ្លាតូច