ធ្វើជាឪគេ តែចរឹកអន់ជាង......មិនចង់និយាយទេ!!! កូនស្រីនិយាយប្រាប់ម៉ែថា ម៉ែ​ខ្ញុំ​រាំងរដូវ បាត់​ជាង៣ខែ​ហើយ ដល់ពេលម៉ែនាំទៅពេទ្យ ពេទ្យបា្រប់ថា នាងមាន​ផ្ទៃពោះ៥ខែហើយ ម្តាយសួរអ្នកណារំលោភកូន កូន​ឆ្លើយថា...ប៉ា​រំលោភ​ខ្ញុំ
-

កណ្តាលៈ ក្រោយពីទទួលបានពាក្យបណ្តឹងពី​ម្ដាយមីងកុមារីរងគ្រោះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកស្អាង បានធ្វើឃាត់ខ្លួនបុរសម្នាក់ មានឈ្មោះ ផាត់ តឿ ភេទ​ប្រុស អាយុ៣៣ឆ្នាំ (ឪពុក​បង្កើត​របស់​កុមារីរងគ្រោះ) មុខរបរ​ កសិករ មាន​ទីលំនៅ​ភូមិពាម​ប្រជុំ ឃុំព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល។ បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ លើកូនបង្កើតជាអនិតិជន មាន​អាយុ១២ឆ្នាំ មុខរបរ ស៊ីឈ្នួល​ប៉ាក់​ស្បៃ។ ការពីអំឡុង​ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង៧យប់ នៅលើ​ទូក​ខាងកើត​ព្រែកជីក ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល។

ពាក់ព័ន្ធ​ករណី​រំលោភ ខាងលើនេះ ជនសង្ស័យ​បានមក​យក​កូនស្រី ចេញពី​ស៊ីឈ្នួល​គេ​វិញ ជ​នស​ង្ស​យ័​បាន​យក​ទូក​មក​ចម្លង​កូនស្រី ពេលនោះ​ជន​ស​ង្យ័​បាន​លួងលោម​រួមភេទ​ជាមួយ​កូន តែ​កូន​មិន​ព្រម រួច​គំរាម​ថាបើ​មិន​ព្រម​ឲ្យ​អញ អញ​វាយ​ងាប់​ឥឡូវ ពេល​រំលោភ​រួច កូនស្រី​និយាយថា ​ចាំមើល​ទៅដល់​ផ្ទះ​ខ្ញុំ​ប្រាប់​ម៉ែ ពេលនោះ​ ជន​ស​ង្ស័យគំរាម​ថា បើ​ហ៊ាន​ប្រាប់​ម៉ែ​ហ្អែង​អញ​សម្លាប់ចោល។ ជនសង្ស័យ​តែងតែ​រំលោភ​កូន​រហូត​ជា​បន្តបន្ទាប់ ដោយ​គំរាម​កូន​មិន​ឲ្យ​និយាយប្រាប់​ម្ដាយ​និង​អ្នកដទៃ បើ​ហ៊ាន​និយាយ និង​សម្លាប់ចោល។ កុមារីគ្រោះ​បាន​និយាយប្រាប់​ម៉ែ​ថា ម៉ែ​ខ្ញុំ​រាំងរដូវ បាត់​ជាង៣ខែ​ហើយ។ ភ្លាមនោះ​ម្ដាយ​ជនរងគ្រោះ​បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម ពេល​ទិញ​បាន​ហើយក៏​ធ្វើការ​ពិនិត្យ​ទឹកនោម​ឃើញថា មាន​ផ្ទៃពោះ មិនទុកចិត្តក៍ទៅអោយពេទ្យពិនិត្យមន្ថែមទៀត ពេទ្យបា្រប់ថានាងមាន​ផ្ទៃពោះ​រយៈពេល៥ខែហើយ ​រួចម្តាយ​ក៏លួច​សួរ​កូន​ថា កូន​ឯង​ប្រាប់​ម៉ែ​ឲ្យ​ត្រង់​មក​មាន​ខូចខិល​ជាមួយ​នរណា ? កូន​ឆ្លើយថា ប៉ា​រំលោភ​ខ្ញុំ ៕