លោកប្ដីហេងស៊យ!!! ​​ចាត់ទុកប្រពន្ធនិងកូនស្រី ដូចបាវសាក់ វាយទាត់ធាក់ សឹងរាល់ថ្ងៃ រីឯសម្ភារៈក្នុងផ្ទះវិញ បោកប្រាស់ខ្ទេចស្ទើលគ្មានសល់ ទ្រាំលែងបានប្តឹងប៉ូលិសអូសក្បាលចូលគុក
-

ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយទទួលពាក្យបណ្ដឹងពីស្រ្ដីម្នាក់ជាប្រពន្ធ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសមា្នក់ មានឈ្មោះ តាំង សួយហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅផ្ទះកើតហេតុ (ត្រូវជាប្ដី)។ ដោយបានប្រើហិង្សា ចាប់បោកប្រពន្ធមានឈ្មោះ សុខ វណ្ណេត ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ផ្ទប់ជញ្ជាំងដូចបោកកូនកង្កែប។ ហើយចាប់ច្របាច់.កកូនស្រីមារ សឹងក្ស័យជីវិត រួចបោកប្រាស់សម្ភារៈក្នុងផ្ទះ ខ្ទេចគ្មានសល់ រហូតផ្អើលអស់ញាតិជិតខាង ទ្រាំងលែងបាន ប្តឹងប៉ូលិសចាប់ខ្លួន ដើម្បីអនុវត្តន៍ទៅតាមគោលការច្បាប់។

តាមជនរងគ្រោះបានឲ្យដឹងថា ប្ដីហេងស៊យខាងលើ តែងតែផឹកស្រា និងប្រើប្រាស់គ្រឿងញៀន រួចបង្កហឹង្សា វាយ ទាត់ធាក់ មកលើប្រពន្ធកូន ញឹកញាប់ពេកទៅហើយ សម្ភារៈប្រើប្រាស់ ចាន ឆ្នាំង ឈ្នះអីនឹងទិញ កាលបើលោកប្តី ប្រមូលបោកចោល លួសថ្ងៃតិចណាស់ ក្រំចិត្ត ត្បិតបានប្តីមួយនឹងគេដែរ តែមិនសមប្រកបជាមេគ្រួសារ ជាឪពុកគេបែបនេះ សូម្បីប៉ូលិសហៅទៅអប់រំ កន្លងមកក៏មិនខ្លាច មិនរាងចាល លុះមកដល់វេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ចេញពីធ្វើការងាររោងចក្រ ថាមករកហូបបាយផ្ទះ តែផ្ទុយទៅវិញ គ្រាន់តែឈានជើងចូលដល់ ចាន និង ឆ្នាំងបាយ របស់របរ ត្រូវបានលោកប្តីចង្រៃ វាយ បោកចោល ខ្ទេចអស់ លុះដល់សួរនាំ ហេតុអីបានបោកចានឆ្នាំងចោល ? បែជា តម្លើងសរសៃ ក បញ្ចេញចរិតសត្វខ្លា បង្កហឹង្សា ចាប់ប្រពន្ធបោកផ្ទប់ជញ្ជំង កូនស្រីចូលទៅជួយ ចាប់ច្របាច់កកូន សឹងក្ស័យជីវិត រើបម្រាស់រួច រត់គេច ប្តឹងប៉ូលិសចាប់ខ្លួន នាំយកទៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមគោលការច្បាប់ ។
ជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ៕