រៀបនិងគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ១ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យចាត់ការបន្ត
-

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលតែងតែធ្វើសកម្មភាពលួចគាស់បន្ទប់ជួលលួចយកទ្រព្យសម្បត្តិពលរដ្ឋកន្លងមក ស្រាប់តែនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍២៤ម៉ោងចោមចៅ១ ធ្វើការឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពគាស់បន្ទប់ជួលបំរុងនិងធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

ជនសង្ស័យមានឈ្មោះ ភាព ផន ភេទប្រុស២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិស្ពឺក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្ដព្រៃវែង ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះស្នាក់នៅចំណុចកើតហេតុខាងលើ ក្រោយកើតហេតុសមត្ថកិច្ចនាំយកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ។
យោងតាមប្រភព័ត៌មានពីិន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់ដើរចុះឡើងៗ ស្រាប់តែមួយស្ទុះក្រោយមកម្ចាស់បន្ទប់មកទាន់ក៏ស្រែកឆោឡោឡើងក៏មានប្រជាពលរដ្ឋមកជួយចាំចុះមកដី ហើយក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីនាំខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍តែម្ដង ។
បច្ចប្បន្នជនសង្ស័យខាងលើកំពុងធ្វើសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា