ភ្នែកសគ្រប់គ្នា គ្រាន់តែភីយ៉ា និង រុន ណាកូ គ្រងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ស្រាប់តែមានវិញ្ញាណសណ្ឋិតចូលខ្លួន ព្រឺរោមណាស់......(មានវីដេអូ)
ភ្នំពេញៈ មានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ តារាសម្ដែងកញ្ញា ភីយ៉ា ឬ លី ឌីណា និងលោក រុន ណាកូ ម្ចាស់ពានតារាលេចធ្លោ ផ្នែកគ្រងឈុតបុរាណ របស់គ្រួសារតារាកម្ពុជា។ អ្នកទាំងពីរត្រូវបានវិញ្ញាណមករំខានព្រមគ្នា ដោយមានអាការៈចម្លែកៗលេចឡើង ដល់ថ្នាក់អ្នករៀបចំកម្មវិធីសភ្នែក ស្ទុះរកធូបទៀនបន់ស្រន់មិនទាន់ ទោះបីមុនយកឈុតបុរាណទាំងនោះមកប្រើ មានការបួងសួងរួចហើយក៏ដោយ។

























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។