ល្អខ្លាំងណាស់លោកពូ!!! ដរាបណាមានឈ្មោះ​ ផែង​ វណ្ណៈ​ នៅការពារកម្មករទាំង​៣០​នាក់​ លួស​ សីហា​ មិនអាចជិះសេះលែងដៃ ឬធ្វើបាបកម្មករបានទេ​
-

ពិរុទ្ធជន​ លួស​ សីហា​ ប្រធានសមាគមកម្ពុជា​អភិវឌ្ឍន៍សេដ្ឋកិច្វ​ក្រៅប្រព័ន្ធ​ ដែលប្ដឹងកូនចៅ​ ៣០​ នាក់​ ស្រែករកយុត្តិធម៌​។ ចេះឈឺចាប់ដែរ​ ?​ ចុះពេលធ្វើបាបកម្មករទាំង​ ៣០​ នាក់​ មានគិតពីការឈឺចាប់របស់ពួកគេទេ​ ?​

ព្រឹកនេះឈ្មោះ​ លួស​ សីហា​ ប្រធានសមាគមកម្ពុជា​អភិវឌ្ឍន៍សេដ្ឋកិច្វ​ក្រៅប្រព័ន្ធ​ ដែលប្ដឹងកូនចៅ​ ៣០​ នាក់​ ធ្វើសន្និសិទកាសែតស្រែករកយុត្តិធម៌​។ ហាស់​ ហា​ អាងមានអំណាចជាប្រធានសមាគម​ ធ្វើបាបកូនចៅតាមអំពើចិត្ត​ ។​ ឥលូវបាបកម្មជាតិនេះមិនចាំជាតិក្រោយ​ ឈ្មោះ​ លួស​ សីហា​ កំពុងមានពិរុទ្ធភាព​ រង់ចាំការកាត់ទោសពីតុលាការភ្នំពេញតែប៉ុណ្ណោះ​ ។​ ចំណែក​អាជ្ញាធរ​អាកាសចរស៊ីវិល​ និង​ ក្រុមហ៊ុន​នៅព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ​ ក៏មិនទទួលស្គាល់​ និង​ បញ្ចប់កិច្ចសន្យាជាមួយ​ លួស​ សីហា​ ដែរ​ ។​
ពេលនេះទើបដឹងថា​ លួស​ សីហា​ ចេះមានការឈឺចាប់​ តែពេល​ លួស​ សីហា​ ធ្វើបាបកម្មករក្រីក្រ​ ៣០​ នាក់អោយហូរទឹកភ្នែកជាង​ ១​ ឆ្នាំ​ កន្លងមក​នេះ​ លួស​ សីហា​ មិនដែលគិតដល់អារម្មណ៍ឈឺចាប់របស់បងប្អូនកម្មករ​ និង​ គ្រួសារ​កម្មករទាំង​ ៣០​ គ្រួសារ​នោះទេ​ ។​
លួស​ សីហា​ ក្លាយ​ជាជនមានពិរុទ្ធភាពរួចទៅហើយ​ រង់ចាំតែពេលកាត់ទោសតែប៉ុណ្ណោះ​ ។​ ដូច្ន​ លួស​ សីហា​ គ្មានអំណាចអ្វីដើម្បីមកគំរាមកំហែងកម្មករទៀតទេ​ ។​ ដរាបណាមានឈ្មោះ​ ផែង​ វណ្ណៈ​ នៅការពារកម្មករទាំង​៣០​នាក់​ លួស​ សីហា​ មិនអាចជិះសេះលែងដៃឬធ្វើបាបកម្មករបានទេ​ ។