ក្តុកក្តួលណាស់...លោកតាចំណាស់ម្នាក់ រស់នៅយ៉ាងវេទនា ក្នុងសភាពពិការ ដោយលោកតា...
កាលពីថ្ងៃទី១៩ ខែកញ្ញា គុណម្ចាស់ កក្ដដា សុភ័ណ្ឌ បានបង្ហាញពីអារម្មណ៍ក្តុកក្តួល និងសោកសៅ ពេលឃើញលោកតាចំណាស់ម្នាក់ ដែលរស់នៅក្នុងខ្ទមចំណាស់ រស់នៅយ៉ាងវេទនា ដោយមិនសូវមានកូនណាមកអើពើ ពេលនិយាយកូនចៅស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់បានរៀបរាប់អារម្មណ៍ក្តុកក្តួលថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេទាំងអស់គ្នាដើម្បីជួយដល់លោកតាផងលោកតាគាត់ពិការខ្វិនខ្វង់ហើយភ្នែកលោកតាក៏ពិការទៀតរស់នៅតែម្នាក់ឯងទៀតដោយផ្ទះក៏មិនមាននៅគាត់រស់នៅដោយសុំដីគេធ្វើផ្ទះដល់តូចមួយនៅទេពិតជាគួរអោយអាណិតណាស់ចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់លោកតាម្នាក់តិចផងបានទេ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។

ប្រភព៖ គុណធម៌ជីវិត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។