នាំខ្លួននារីវ័យក្មេង អាយុ២១ឆ្នាំម្នាក់ ទៅតុលាការ ក្រោយពីឆបោកលក់នារីខ្មែរ ឲ្យទៅជនជាតិចិនធ្វើជាប្រពន្ធ នៅឯ....
-

កំពង់ចាមៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ លោក សួន សំណាង ចៅក្រម​ស៊ើបសួរសាលា​​​​​​​ដំបូងខេត្តកំពង់ចាម ​បាន​​​​សម្រេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ផន ​​​​​​​​​​សុខណេង​​​​​​​​​​ ភេទស្រី អា​យុ២១ឆ្នាំ ជន​​​​​​​​​​​ជាតិខ្មែរ ​​​​​​​​​​នៅភូមិប្រម៉ាត់​​​​​​​​​​​​​ដី ឃុំស្វាយ​​​​​​​​​​​​​​​​​​​​​​ទាប ស្រុកចំការលើ ខេត្តកំពង់​​​​​​​​​​ចាម មក​​​​​​​​​​​កាន់ស្នងការ​​​​​​​​​ដ្ឋាននគរ​​​​​​​​​​​បាលខេត្តកំ​​​​​​​​​ពង់ចាម។ ពា​​​​​​​​​​​ក់ព័ន្ធករណីនាំ​​​​​​​​​​​​នារីខ្មែរទៅល​​​​​​​​​​​ក់ឲ្យបុរស​​​​​​​​​​​ជនជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិន នៅប្រទេសចិន ធ្វើជា​​​​​​​​​​​​​​ប្រពន្ធ ​​​​​​​​​​​​បន្ទាប់ពីកម្លាំង​​​​​​​​​​​​នគរបាល​​​​​​​​​​​​​​​​​​​​ការិយាល័យ​​​​​​​​​​​​​​ប្រឆាំងកា​​​​​​​​​​​​រជួញដូរម​​​​​​​​​​​​​​​​​​នុស្ស និងកា​​​​​​​​​​​រពារអ​​​​​​​​​​​​​​​​​នីតិជន សហការជាមួយកម្លាំ​​​​​​​​​​​​​​​​​ងអធិការដ្ឋាននគ​​​​​​​​​​​​​​​​​របាលស្រុ​​​​​​​​​​​​​​កចំការ​​​​​​​​​​​​​​​​​​​​​​​លើបង្ក្រាប និងឃា​​​​​​​​​​​ត់ខ្លួនកាលពីថ្ងៃទី១៣​​​​​​​​​​​​​​​​​​​​​ ខែកញ្ញា ឆ្នាំ២០១៨ ហើយបញ្ជូន​​​​​​​​​មកកាន់តុ​​​​​​​​​​​​លាការ​​​​​​​​​​​ចាត់ការ​​​​​តាមនីតិវិធី តាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួន​លេខ៥​​​១៣ទ.ព្រ​។ ដែលប្រព្រឹត្តនៅភូមិប្រម៉ាត់ដី ឃុំស្វាយទា​​​​​​​​​ប ស្រុកចំកា​​​​​​​​​​​រលើ ខេត្ត​​​​​​​​​​​​​​កំពង់ចាម កា​​​​​​​​​​​លពីអំឡុងខែកុម្ភៈ និង ខែ​មីនា ឆ្នាំ២០១៨។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​​​​​​​​​​ការិយាល័​​​​​​​​​យប្រឆាំងការ​​​​​​​​​​​ជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួ​យកម្លាំងអ​ធិការដ្ឋាននគរបា​​​​​​​​​​​លស្រុកចំកា​​​​​​​​​​រលើ បានចុះ​​​​​​​​​​​​អនុវត្តដីកា​​​​​​​​​​​​​​​​​បញ្ជាឲ្យចូលខ្លួ​​​​​​​​​​​​​​​​​​​នលេខៈ ១៦៤០ ព.ស និង លេខៈ ១៦៤២ ព.​​​​​​​​​​ស ចុះថ្ងៃទី១៣ ​​​​​​​​​​​​​​​​​​​​ខែកញ្ញា ឆ្នាំ២០​​​​​​​​​​១៨ របស់អយ្យការ អមសា​លាដំបូ​​​​​​​​​​​​​​ងខេត្តកំពង់ចាម បញ្ជាឲ្យឈ្មោះ ផន សុខណេង ភេទស្រី​​​​​​​​​​​អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកា​ន់​​​​​​​​​​ស្នងការ​​​ដ្ឋាននគរ​​​​​​​​​​​បាលខេត្ត​​​​​​​​​​​​​​​​​​​​​​កំពង់ចាម ដើ​​​​​​​​​​​ម្បីសា​​​​​​​​​​​​​​​​​​កសួរបំភ្លឺ ពាក់​​​​​​​​​​​ព័ន្ធករ​​​​​​​​​​​​​​​​​​​​​​​​​​​​ណីនាំនារីខ្មែរទៅលក់ឲ្យបុរសជន​​​​​​​​​​​​ជាតិ​​​​​​​​​​​​​ចិន​​​​​​​​​​​​ ​នៅប្រទេ​​​​​​​​​​​​សចិន​​​​​​​​​​​​​​​​​​​​​ធ្វើជាប្រព​ន្ធ។ ក្រោយ​​​ពីសាកសួររួ​​​​​​​​​​​​​ច សមត្ថកិ​​​​​​​​​​​ច្ចបាន​​​​​​​​​​​​​​​​​​​​​​ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុខ​​​​​​​​​​​ណេង ដើម្បីកសាង​​​​​​​​​​​​​​​​​​​​​​​​សំណុំរឿងបញ្ជូន​​​​​​​​​​​ទៅអយ្យកា​​​​​​​​​​​រ អមសាលា​​​​​​​​​​​​ដំបូងខេ​​​​​​​​​​​​ត្តកំព​​​​​​​​​​​​​​​​​​​​​​​​​​ង់ចាម ចាត់ការ​​​​​​​​​​តាម​​​នីតិវិធី។​

បច្ចុប្បន្ន ជនជាប់​ចោទ ត្រូវបាន​​​​​​​​​​សមត្ថកិច្ចបញ្ជូនទៅ​​​​​​​​​​ឃុំខ្លួននៅពន្ធ​​​​​​​​​នាគារខេត្ត​​​​​​​​​​កំពង់ចា​​​​​​​​​​ម រួចរាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ​​​​​​​​​​ឆ្នាំ២០១៨ ​​​​​​​​​តាមបញ្ញត្តិ​​​​​​​​​​​​ច្បាប់ មាត្រា១​​​​​​​​​​០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើ​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕