បានអ្នកណាចិញ្ចឹមអ្នកបើមួយគ្រួសារឈឺទាំងអស់គ្នាបែបនេះ...កូនស្រីក៏ឈឺ កូនប្រសារក៏ឈឺ ចំណែកឪពុកក៏ឈឺ គ្មានថវិការដើម្បីព្យាបាល គ្មានស្បៀងសម្រាប់ហូប ពិតជាវេទនាខ្លាំង ...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយបានរៀបរាប់ទាំង ទឹកក្តុកក្តួល ទាំងទឹកភ្នែក បានប្រាប់ពីជីវិតរបស់គ្រួសារមួយ ដែលកំពុងតែជួបទុក្ខលំបាក កូនស្រីក៏ឈឺ ឪពុកក៏ឈឺ កូនប្រសារក៏ឈឺ ហេតុអីក៏កម្មយ៉ាងនេះ។ 


នៅក្នុងគណនីហ្វេសប៊ុកបងប្រុសដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "៚តើអោយពួកគាត់រស់នៅរំពឹងអ្វីទៀត បើមួយគ្រួសារឈឺទាំងអស់ កូនស្រីលើសឈាមដេកដួលនៅលើគ្រែកំរើកដៃជើងមិនរួច ។

ចំនែកកូនប្រសារគ្រេចចង្កេះជាងពីរឆ្នាំមកហើយគឺមិនមានប្រាក់ព្យាបាល រឺឯឪពុកវិញ ឈឺនៅសុខៗស្រាប់តែនិយាយអត់ចេញព្រាបបានដូចជាមនុស្សគ។សព្វថ្ងៃរស់នៅផ្ទះអ្នកជិតខាងគេអោយគ្រែមួយទុកគ្រាន់សំរាក់បីនាក់ឪពុកកូនមើលទៅគួអោយអាណិតខ្លាំណាស់។

៚ដូចនេះពួកគាត់សូមក្ដីមេត្តាពីបងប្អូនសប្បុរសជនជួយពួកគាត់ផង សូមជួយពួកគាត់អោយមានថវិការខ្លះសំរាប់នាំគ្នាទៅពេទ្យ នឹងមានស្បៀងអាហារហូបចុក ពួកគាត់វេទនាណាស់ ។

៚ទំនាក់ទំនងមកខ្ញុំបាទphorn chetra តាមរយះលេខ៖096 9988938,085 600076 សូមជួយចែករំលែកផង

ថ្ងៃទី២២/០៩/០១៨"

រាក់


មានវីដេអូ៖


ប្រភព៖ Phorn Chetra