វិធីងាយៗព្យាបាលពងបែកលើម្រាមដៃ ឬជើង
ណារ៉ា
-

ពងបែកលើស្បែក ភាគច្រើនកើតនៅចន្លោះម្រាមដៃ ឬជើង ដោយសារវាទទួលរ៉ាប់រងសម្ពាធ នៃរាងកាយទាំងមូល ជាពិសេសនៅពេលរងនូវសម្ពាធខ្លាំង ការកកិត ញឹកញាប់ និងត្រូវទឹកជារឿយៗ ធ្វើឲ្យមេរោគងាយជ្រៀតចូល។



ព្យាបាល៖ ពងបែកលើម្រាមដៃ ឬជើង



រុក្ខជាតិ៖ ម្នាស់


វិធីធ្វើ និងប្រើប្រាស់៖

-ចិតម្នាស់ជាចំណិតស្តើង មកបិទលើបរិវេណស្បែកដែលមានបញ្ហា

-យកបង់រុំរបួសមករុំ


-ធ្វើបែបនេះរៀងរាល់ពេលយប់ ស្បែកត្រង់ចំណុចនោះ នឹងត្រឡប់មករកសភាពដូចដើមវិញ ក្នុងរយៈពេល១សប្តាហ៍។

-ផ្លែម្នាស់មិនត្រឹមតែអាចជួយកាត់បន្ថយការឈឺចាប់នោះទេ ប៉ុន្តែវាក៏ជួយពន្លឿនដល់ការព្យាបាលផងដែរ ដោយសារនៅក្នុងផ្លែម្នាស់មាន អង់ស៊ីម bromelain។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភពអត្ថបទ៖ អ៊ាង សុផល្លែត