គេខំអភិរក្ស ឯងវិញទាក់ចាប់លក់...ព្រានព្រៃបរបាញ់ដាក់អន្ទាក់យកសត្វក្ងោករាប់សិបក្បាល និងបានសម្លាប់សំរាប់ទុកសាច់លក់ឲ្យឈ្មួញវៀតណាម
រតនគិរី៖ យោងតាមប្រភពព័ត៌មានពីផេក សំណាង ព័ត៌មានរហ័ស កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅបានចុះផ្សាយករណីព្រានព្រៃបរបាញ់ដាក់អន្ទាក់យកសត្វក្ងោករាប់សិបក្បាល និងបានសម្លាប់សំរាប់ទុកសាច់លក់ឲ្យឈ្មួញវៀតណាម ។

ព្រានព្រៃដ៏ថោកទាបនៅក្នុងខេត្តរតនគិរី បាននាំគ្នាបរបាញ់ និងដាក់អន្ទាក់យកសត្វក្ងោករាប់សិបក្បាល និងបានសម្លាប់សំរាប់ទុកសាច់លក់ឲ្យឈ្មួញវៀតណាម ជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ១ក្បាលចាប់ពី ២០០$ ទៅ ៤០០$ ។

មានសត្វក្ងោកខ្លះ គេចាប់បានទាំងរស់ ក៏នាំយកទៅលក់ឲ្យឈ្មួញវៀតណាមដែរ ។

ករណីនេះបានកើតឡើងស្ទើរាល់ថ្ងៃ សឹងតែពាយសត្វក្ងោកអស់ពីព្រៃទៅហើយ ពុំឃើញមានសមត្ថកិច្ចណា មានវិធានការទប់ស្កាត់ទេ ។
បើនៅតែបណ្តែតបណ្តយ ឲ្យមានបទល្មើសយ៉ាងនេះ អនាគតសត្វក្ងោកនៅកម្ពុជានិងផុតពូជ ជាក់ជាមិនខាន ៕

ប្រភព៖ សំណាង ព័ត៌មានរហ័ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។