ស្លាប់៩នាក់ និង​របួស៩នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨
ណារ៉ា
-

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១១លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៩នាក់ របួសស្រាល២នាក់ និង​របួសធ្ងន់៧នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន១៣គ្រឿង រថយន្ត​តូច៣គ្រឿង រថយន្ត​ធំ៦គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន, មិន​ប្រកាន់​ស្តាំ, ប្រជែង, បត់​គ្រោះថ្នាក់ និង​មិន​គោរព​សិទ្ធិ។

សូមបញ្ជាក់ថា យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល២៣ថ្ងៃនេះ គិត​ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៨៤លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន៨៨នាក់ ក្នុងនោះ​រងរបួស​ធ្ងន់​ចំនួន១៨២នាក់ និង​ស្រាល​ចំនួន៦០នាក់៕