ចប់ហើយ!!! សម្តេចស ខេង ព្រមានអភិបាលខេត្តមណ្ឌលគិរីខ្លាំងៗថា បើនៅបើកដៃឲ្យឈ្មួញដឹកឈើ លក់ទៅវៀតណាមដោយសេរីទៀត ត្រៀមខ្លួនឲ្យហើយទៅ....
-

ភ្នំពេញៈ សម្តេចក្រឡាហោម​ ស ខេង ឧប​​​​​​​​​នា​​​​​​​​​​​​​​​​​​​​​​​​​​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បា​​​​​​​​​​​​នស្តីបន្ទោស អ​​​​​​​​​​​​​​​ភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តមណ្ឌលគិរី លោក ​​​​​​​​​​​​​​​ស្វាយ សំអ៊ាង​​​​​​​​​​​​​​​ មិនបង្ក្រាប​​​​​​​​​​បទ​​​​​​​​​​​​​​​​​​​​​​​ល្មើសព្រៃឈើ ដោ​​​​​​​​​​​​យបណ្តែត​​​​​​​​​​​​​បណ្តោយ​​​​​​​​​​​​​​​​​​​​​​ឲ្យក្រុម​​​​​​​​​​​​​​​​​​​​​ឈ្មួញឧក្រិដ្ឋជន ​​​​​​​​​​​​​​​​​​​​នាំអនុផលព្រៃ​​​​​​​​​​​ឈើទៅល​​​​​​​​​​​​​​​​ក់នៅប្រទេ​​​​​​​​​​សជិតខាង​​​​​​​​​​ដោយ​​​​​រលូន។ សម្តេចក្រឡាហោម ស ខង មានប្រសា​​សន៍លើកឡើងខា​​​​​​​​​​​​​​​​​​​​​​​ងលើនេះ នៅក្នុង​​​​​​​​​​​​​​​​​កិច្ចប្រជុំបូ​​​​​​​​​​​​​​កសរុបស​​​​​​​​​​​​​កម្មភាព​​​​​​​​​​​​​​​​​​​​​​​​​ការងារ និងលទ្ធផលនៃកា​​​​​​​​​​​​​​​​​​របោះឆ្នោត ជ្រើសតាំង​​​​​​​​​តំ​​​​​​​​​​​​​​​​​​​​​​​​ណាងរាស្ត្រ នីតិកាលទី៦ និងទិស​​​​​​​​​​​​​​​​​​​​​​​​​​ដៅភារកិច្ចអ​​​​​​​​​​​​​​​​​​​នុវត្តបន្ត កាល​​​​​​​​​​​​​​​​​​​​​​​​ពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសា​​​​​​​​​​លម​​​​​​​​​​​​ហោស្រ​​​​​​​​​​​​​​​​​​​ពស្ទឹងសង្កែ ខេត្តបា​​​​​​​​​​​​​​​​​​​​​​​​​​​ត់ដំបង។

សម្តេចក្រឡាហោម ស ខេង ​​​​​​​​​​​​​​​​​​​​​​​បានបន្ថែមថា បទល្មើសព្រៃឈើ​​​​​​​​​​​​​​​​​​​ នៅតែបន្តកើត​​​​​​​​​​​​​​​មាន នៅក្នុងទឹ​​​​​​​​​​​​​​​កដីខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបា​​​​នក្រសួង​​​​​​​​​​​​​​​​​​បរិស្ថាន ថតរូបភាព​​​​​​​​​​​​​​​ពីលើអាកា​​​​​​​​​​​​​​​​​​​​​​​​​ស បន្ថែមលើសេ​​​​​​​​​​​ចក្តីរាយ​​​​​​​​​​​​​ការណ៍។ សម្តេចក្រឡាហោ​ម ស ខេង បាន​​​​​​​​​​​​​សង្កត់ធ្ងន់​​​​​​​​​​​​ថា បើសិន​​​​​​​​​​​​​​​លោក ស្វាយ ​​​​​​​​​​​​​​សំអ៊ាង អភិបាល​​​​​​​​​​​​​​ខេត្តមណ្ឌលគិរី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះ​​​​​​​​​​​​​​ទេ ប្រាកដ​​​​​​​​​​​​​​​​​​ជាមានបញ្ហា​​​​​​​​​ជាក់ជា​​​​​​​មិនខាន។

ក្រុមឈ្មួញ ដែលធ្លាប់​​​​​​​​​​​​​​​​​​​​​​​រកស៊ីឈើ ក្នុង​​​​​​​​​​​​​​​​​​ខេត្តមណ្ឌលគិរី បាននិយា​​​​​​​​​​​​​​​​​​​​យថា ការជួញដូ​​​​​​​​​​​​​​​​​​​​រ និងដឹកជញ្ជូន​​​​​​​​​​​​​ឈើ យក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅលក់នៅប្រទេស វៀតណាម ពួក​​​​​​​​​​គេត្រូវរត់កា​​​​​​​​​​​​​​​របើកផ្លូវជា​​​​​​​​​​​​​​​​​​​​​មុនសិន ទើបអា​​​​​​​​​​​​​​ចដឹក​​​​​​​​​​​​​​​​​​​​​ឈើទាំង​​​​​​​​​​​​​នោះ ឆ្លងដែន​​​​​​​​​​​​​​​បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកគេថា មានមន្ត្រីជា​​​​​​​​​​​​​​​ច្រើន ដែល​​​​​​​​​​​​​តម្រូវឲ្យពួក​​​​​​​​​​​​គេ រត់ការ​​​​​​​​​​​​​​​បង់ផ្លូវ រួម​​​​​​​​​​​​​​​​​មាន៖ នគរបាលកា​​​​​​​​​​​រពា​​​​​​​​​​​​​​​​​​​​​​​​​​​​​រព្រំដែន, នគរ​​​​​​​​​​​​​​​​​​​​​​​​​​បាលសេដ្ឋកិច្ចខេត្ត, នគរ​​​​​​​​​​​បាលសេ​ដ្ឋកិច្ចក្រសួង, នគរបា​​​​​​​​​​​​​​​​​​លប៉ុស្តិ៍រដ្ឋបាល​​​​​​​​​​​, នគរបា​​​​​​​​​​​​​​​​​​​​​លវរៈព្រំដែន, ​​​​​​​​​​​​​មន្ត្រីយោ​​​​​​​ធា (យោធាខេត្តយោធាព្រំដែន យោ​​​​​​​​​​ធាវរៈ យោ​​​​​​​​​​​ធាស៊ើ​​​​​​​​​​​​​​បការណ៍​​​​​​​​​​​​​​​ យោធាអគ្គ) មន្ត្រីប​​​​​​​​​​​​​​​​​​​​​រិស្ថាន (មន្ត្រីបរិ​​​​​​​​​​​​​​​​​​​​​​ស្ថានខេត្ត មន្ត្រីប​​​​​​​​​​​​​​​​​​​​​​​រិស្ថានឧទ្យានុរក្ស មន្ត្រីបរិស្ថានស្រុក ​​​​​​​​​​​​មន្ត្រីបរិស្ថានដែនជម្រក) មន្ត្រីមេ​​ព្រៃ (មន្ត្រីមេព្រៃ ខណ្ឌរដ្ឋបាល​ព្រៃឈើ មន្ត្រីមេព្រៃផ្នែករដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃសង្កាត់រដ្ឋព្រៃឈើ) មន្ត្រីសាលាស្រុក សហគមន៍ គយ កាសែត-ទូរទស្សន៍ មួយចំនួន…។

ប្រជាពលរដ្ឋរស់​​​នៅខេត្តមណ្ឌលគិរី បានអះ​​​​​​​​​​​​​​​​​​​​អាងថា តំប​​​​​​​​​​​​​​​​​​ន់អូរហ៊ុច នៅតែជាចំ​​​​​​​​​​​​​ណុចដ៏រសើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បបំផុត សម្រាប់ការជួញដូរ​​​​​​​​​​​​​ឈើ ចេញទៅ​​​​​​​​​​​​​​ក្រៅប្រទេ​​​​​​​​​​​​​​​ស។ តំបន់ ​​​​​​​​​​​​​អូរហ៊ុច មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីតាំងនៅ​​​​​​​​​ស្រុកអូររាំង និងតំបន់ ​ស្រុកកែវ​សីមា ខេត្តមណ្ឌលគិរី មានព្រំប្រទល់​ជាប់ព្រំដែ​​​​​​​​​​​​​នប្រទេស​​​​​វៀតណាម។ កាលពីពេល​កន្លងមក ទីក​​​ន្លែងតំបន់ អូរហ៊ុច បាន​​​​​​​​​​​​​​​​​​​​​កើតករណីជួញដូរ​​​​​​​​​​​​​​​​​​​​​​​​​​​បទល្មើសឈើប្រណិ​​​​​​​​​​​​​​​តជាច្រើ​​​​​​​​​​​​នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រណី រហូតដល់ជាប់ពាក់ព័ន្ធជា​​​​​​​​​​​​​​​មួយមន្ត្រីតូ​​​​​​​​​​​​​​​​​​​​​ចធំ នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​ខេត្តមណ្ឌលគិរី ដូច​​​​​​​​​​​សម្លកំ​​​​​ពឹស។ មិនតែប៉ុណ្ណោះ​​​​​​​​ អូរហ៊ុច ​​​​​​​​​​​​​​​ក៏ជា​​​កន្លែងកកើតបទល្មើសព្រៃ​​​​ឈើមិន​​​​​​​​​​​​​​​​​​ចេះរីងស្ងួតផ​​​​​​​​​​​​​​​​​ងដែរ រហូតដ​​​​​​​​​​​​​​​ល់ក្រុមអ្នក​​​​​​​​​​​​​​​​​​​​​ពាក់ព័ន្ធប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទល្មើសព្រៃឈើ ​​​​​​​​​​​​​​​​​​​​ហ៊ានសម្លាប់​​​​មន្ត្រីអាវុធហត្ថលើ​​​​​​​​​​ផ្ទៃប្រទេស និង​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រីបរិស្ថាន​​​​​​​​​​​​​ឲ្យបាត់បង់​​​​​​​​​​​​​​​ជីវិតចំនួន​​​​​​​​​​​​​​ ២នាក់កា​​​​​​​​​​​​​​​​​​​​​​លពីពេលថ្មីៗ​​​​​​​​​​​​​កន្លង​​​​ទៅនេះ។

ទោះបីចំណុចដ៏រ​​​​​​​សើបខាងលើ មានបទ​​​​​​​​​​​​​​​ល្មើសព្រៃឈើ ​​​​​​​​​​​​​ដែលកន្លង​​​​​​​​​​​​មកធ្លាប់មា​​​​​​​​​​​​​​​នការបង្ក្រាប ​​​​​​​​​​​​​​​របស់គណៈ​​​​​​​​​​​​​​​កម្មការ​​​​​​​​​​​​​​​​​​​​​​​​​​ថ្នាក់ជាតិម្ដងម​​​​​​​​​​​​​​​​​កហើយក្តី។ ប៉ុន្តែពេ​​​​​​​​​​លនេះ​​​​​​​​​​​​​ នៅតែមា​​​​​​​​​​នបទ​​​​​​​​​​​​​​​​​​​​​ល្មើសព្រៃឈើ កើ​​​​​​​​​​​តមាន​​​​​​ជាដដែល។ បច្ចុប្បន្ន ក្រុមឈ្មួញបា​​នប្រើរូបភាព រ​​​​​​​​​​​​​​​​បៀបក្រពើ​​​​​​​​​​​​​​​​​​​​​​បណ្តែតទឹក ( ឈើដា​​​​​​​​​​​​​​​​​​​​​​ក់បណ្តែត ក្រោម​​​​​​​​​​​​​​​​​​​ទូក ) ពេលខ្លះ ​​​​​​​​​​​​​​​​​​​​​​​​​ឈ្មួញ យកឈើទម្លាក់ចូលក្នុងអូរ ហើ​​​​​​​​​​​​​យចង​​​​​​​​​​​​​​​​​​​​ជាមួយប្ញស្សី ធ្វើជាក្បូន​​​​​​​​​​​ ដោយមា​​​​​​​​​​​​​​​​​​​​​​​​​នទូករបស់ឈ្មួញ​​​​​​​​​​​​វៀតណា​​​​​ម ចាំសណ្តោង​​​​​​​​​​​​ឆ្លងទៅប្រទេសវៀតណាម​​​​​​​​​​​​​​​​​​​​​​​ ដោយ​​​​​​​​​​​​រលូន និងពុំមា​​​​​​​​​​​នការរំ​​​​​​​​​​​ខានដ​​​​​​​​​​​​​​​​​​​​​​​​ល់មន្ត្រីជំនាញកម្ពុជា ​​​​​​​​​​​ដែលឈរ​​​​​​​​​​​​​​​​​​​​​​​​ជើង នៅចំណុ​​​​​​​ចទាំងនោះឡើយ។

ប្រភពឲ្យដឹងថា បទ​​​​ឈ្មើសព្រៃឈើ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​គេកំពុងលួចធ្វើស​​​​កម្មភាព​​​​​​​​​​​​​​​​​​​​​ទាំងនោះ រួមមាន​​​​​​​​​​​​​​​​​​​​​ នៅចំណុច​​​​​​​​​​ បាយហន ចំណុចថ្មបីដុំ ចំណុច​​​​​​​​​​​​អូរកិល ចំណុចក្បា​​​​​​​​​​​​​​​​​​​​​លអូរកិល និងអន្លួងស្រួយ។​​​​​​​​​​​​​ ទីតាំងទាំង ៥ ​​​​​​​​​​​​​ចំណុចខាង​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ គ្រប់គ្រ​​​​ងដោយលោក យ៉ាត សុជា ដែលជា​​មនុស្សជំនិ​​​​​​​​​​​​ត របស់លោ​​​​​​​​​​​​ក ឡេង សុ​​​​​​​​​​​​​ភាន់ ​​​​​​​​​​​​​​មេបញ្ជាការ​​​​​​​​​​​​​​វរៈ៦​​​​​២១។ អ្នកពាក់ព័ន្ធករណីជួញដូ​រឈើឆ្លង​​​​​​​​ដែន នៅខេត្ត​​​​​​​​​​​​​​​​​​​​​​មណ្ឌលគិរី ទៅក្រៅប្​​​​​​​​​​​​​រទេស នៅចំណុច​​​​​​​​​​​ខាង​​​​​​​​​​​​​​​​​​លើនេះ ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឲ្យ ដឹងថា ជាប់​​​​​​​​​​​​​​​ពាក់ព័ន្ធ និង​​​​​​​​​​​មេវរៈការ​​​​​​​​​​​​ពារព្រំដែនគោ​​​​​​​​​​​កលេខ​​​​​​​​​​​​​​​​​​​​​​​ ៦២១ ឈ្មោះ ឡេង ​​​​​​​​​​​​​​​​សោភ័ណ- លោក ​​​​​​​​​​​​​​​​​​​​សា ផល្លា​​​​​​​​​​​​​​​​​​​​​​​ និងលោក យ៉ាត សុខជា ដែលសុទ្ធសឹងជា​​​​​​​​​​មន្ដ្រីនគបា​​​​​​​​​​​លឈរជើ​​​​​​ងនៅទីនោះ។

ប្រភពព័ត៌មានពីប្រជា​ពលរដ្ឋ បានបន្តថា ​​​​​​​​​​​បច្ចុប្បន្ន ឈ្មួញឈើ​​​​​​​​​​​​​ទាំងនោះ ​​​​​​​​​​​​​​​​​​​​​​​​​មានក្បូនចំនួ​​​​​​​​​​​​​​ន ៥០ និង​​​​​​​​​ទូក​ចំនួន​​​​ ១០ ហើយក្នុងទូក ១ គ្រឿង ​​​​​​​អូសបាន​ ៣ ក្បូន។ដោយឡែក ខាងលោក​​​​​ ឌិន ប៊ុនធឿន នាយកដែ​​​​​​​​​​​​​​​​​​​​​​​​​នជម្រកសត្វ​​​​ព្រៃកែវសីមា បានទ​​​​​​​​​​​​​​​​​​​​ទួលស្គាល់ថា ​​​​​​​​​​​ពិតជា​​​​​​​​​​​​​​​​​​​​​​​​​​​​​មានករណីជនល្មើស លួចប្រព្រឹត្តប​​​​​​​​​​​​​​​ទល្មើសព្រៃឈើ នៅ​​​​​​​​​​​​​​​​​​​​​​​​ចំណុចខ្សែក្រវ៉ាត់ព្រំដែ​​​​​​​​​​​​​នកម្ពុជា-វៀតណាម​​​​​​​​​​​​​ ពិតប្រាកដមែន។ លោកបន្តថា ​​​​​​​​​តំបន់ព្រំដែន គឺពិបាកក្នុង​​​​​​​​​​​​​​ការធ្វើការបង្ក្រាប​​​​​​​​​​​​​​​បទល្មើសព្រៃ​​​​​​​​​​​​​ឈើខ្លាំងណាស់​​​​​​​​​​​​​​​​​ ព្រោះនៅជិ​​​​​​​​​​​​តព្រំដែ​​​នប្រទេសទាំងពី​រកម្ពុជា-វៀតណា​​​​​​​​​​​ម ហើយថា កា​​​​​​​​​​​​លពីពេ​​​​​​​​​​​​​​​​​លថ្មីៗនេះ ក្រុម​​​​​​​​​​​​​ការងារ រប​​​​​ស់លោកក៏ធ្លាប់​បានចុះ​​​​​ទៅដ​​ល់ចំណុចខាងលើនោះ​ដែរ ហើយក៏បាន​​​​​​​​​​ប្រទះឃើញមាន​​​​​​​​​​​​​​​​​​មនុស្សមួយ​​​​​​​​​​​ក្រុមប្រដាប់​ដោយម៉ាស៊ីន​​​​​​​​​​​​​​​អារឈើ តែ​​​​​​​​​​​​​​​​​សមត្ថ​កិច្ចឃាត់មិនបាន​នោះទេ ​​​​​​​​​​​​​​ពីព្រោះ ក្រុមនោះ​​​​​​​​​​​​​ ដឹងខ្លួនមុ​​​​ន រួចនាំគ្នា​​​​​​​​​លោតចូល​ទឹកអូរ ដែលជា​តំបន់ស រវា​ងដីខ្មែរ​នៅម្ខាង និងដីវៀត​ណាមម្ខាង។

ប្រជាសហគមន៍កា​រពារព្រៃឈើ ក្នុងស្រុ​​​​​​កកោះ​​​​ញែក ស្រុកអូររាំង ស្រុកកែ​វសីមា និងស្រុក​ពេជ្រាដា​ ខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់​ដឹកនាំក្រសួង​​​​​​​​​​​​​​​កសិកម្ម ចាត់វិធាន​​​​​​​​​​​ការទ​​​​​​​​​​​​​​​​​​​​​​​​​​ប់ស្កាត់អំពើពុក​​​​​​​​​​​​​​​​​​​រលួយ និង​​​​​​​​​​​​​​​​​​​ទង្វើមិនប្រក្រតីរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី ​និងលោក អ៊ុ វណ្ណសុភគ៌ នា​​​​​​​​​​​​​​​យខណ្ឌរដ្ឋបា​​​​លព្រៃឈើ ខេត្តមណ្ឌលគិរី ជាបន្ទាន់។

ដោយហេតុថា បច្ចុប្បន្នឈ្មួញច្រើននា​ក់ នៅតែអាចកាប់​​​​​​​​​​​​ឈើ អារច្រៀក​​​​​​​​​​​​​​ឈើ កែច្នៃឈើ និង​​​​​​​​​​​​​​​​​​ដឹកជញ្ជូន​​​​​​​​​​​​​​​​​​​​​​ឈើចេញទៅប្រទេសវៀតណាមយ៉ាង​ពេញបន្ទុក ដោយ​​​​​​​សារមានការ​​​​​​​​​​​​​​ឃុបឃិតបើក​​​​​​​​​​​​​​​​​​​ដៃពីសំណាក់លោ​​​​​​​​​​​​​​​​​​​​ក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិ​​​​​​​​​​​រី និងលោក អ៊ុ ​​​​​​​​​​​​​វណ្ណសុភគ៌ នាយខណ្ឌរដ្​​​​​​​​​​​​​​ឋបាលព្រៃឈើ​​​​​​​​​​​​ខេត្តមណ្ឌ​​​​​លគិរី ដែលគិតតែពីរឿងផល​ប្រយោជន៍ផ្ទាល់ខ្លួន។​ទន្ទឹមនឹងនេះ ឈ្មួញខ្លះ អាចបង្កើតរោងសិប្បកម្មកែច្នៃឈើខុសច្បាប់រាប់សិបកន្លែង នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ដែលជាហេតុ​​​​ធ្វើឲ្យព្រៃឈើដែ​​​​​​​​​​​​​​​​លនៅសេ​​​​​​​​​​​​​​​​​​​​សសល់ក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្ដីវិនាស។

ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានឲ្យដឹង​ថា ការដែលឈ្មួញឈ្មោះ ​យាយម៉ាប់ អាច​​​​​​បើកសិប្បកម្មកែច្នៃឈើខុសច្បាប់ជា​​​​​​​​​​​ច្រើនកន្លែងនៅក្នុ​​​​​​​​​ងតំបន់ដែនជម្រកស​​​​​​​​​​​ត្វព្រៃភ្នំព្រេច ស្រុក​​​​​​​​​​​កោះញែក គឺដោ​​​​​​​​​​​​​​​​​​​​យសារមានការឃុបឃិតបើ​​​​​​​​​កដៃពីសំណា​​​​​​​​​​​​​​​​ក់លោក អ៊ុ វណ្ណសុភគ៌ នាយ​​​​​​​​​​​​​​​​​ខណ្ឌរដ្ឋបាលព្រៃឈើ​​​​​​​​​​​ខេត្ត​​​​​មណ្ឌលគិរី។ ប្រភពបានឲ្យដឹងទៀតថា ការដែ​​​​​​​​​​​​​​​​លលោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបា​​​​​​​​​​​​​​​លព្រៃឈើខេត្តមណ្ឌលគិរី ហ៊ានឃុ​បឃិតឲ្​យឈ្មួញឈ្មោះ យាយម៉ាប់ និងឈ្មួញដទៃ​​​​​​​​ទៀតបើករោ​​​​​​​​​​​​​​ងសិប្បកម្មកែច្នៃ​​​​​​​​​​ឈើខុសច្បាប់​​​​​​​​​​​​​​​​​​នៅតំបន់​​​​​​​​​​​​​ដែនជម្រកស​​​​​​​​​​​​​​​​​​​​​​​​​​ត្វព្រៃភ្នំព្រេច និងនៅក្នុងឃុំពូជ្រៅ ស្រុកពេជ្រា​​​​​​​​​​​​​ដា គឺដោយសារមា​​​​​​​​​​​​​​​​​​នការសម្រប​​​​​​​​​​​សម្រួលពីសំណាក់​​​​​​​​​​​​លោក សុង ​​​​​​​​​​​​​​​​​​​​​ឃាង ប្រធាន​​​​​​​​​​​​​​​​​​​​​​​មន្ទីរកសិកម្មខេត្តមណ្ឌល​​​​​​​​​​​​​គិរី ដែលល្បី​​​​​​​​​​​​​ល្បាញខា​​​​​​ងពុករលួយ។

ប្រសិនបើគ្មានការឃុបឃិត​​​​​​​​​​​​​បើកដៃពីសំណា​​​​​​​​​​​​ក់លោក សុង ឃាង ទេ​​​​​​​​​​​នោះគឺលោ​​​​​​​​​​​​​​​​​ក អ៊ុ វណ្ណសុភគ៌ និ​​​​​​​​​​​​​​​​​​​​​ងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកោះញែក ស្រុកកែ​​​​​​​​​​​​​វសីមា និងស្រុកពេ​​​​​​​​​​​​​ជ្រាដា មិនហ៊ា​​​​​​​​​​​​​​​​​​នធ្វើអ្វីៗតាមអំ​​​​​​​​​​​​​​ពើចិត្តរបស់ពួក​​​​​គេនោះទេ។ ប្រភពដែលស្និទ្ធនឹងលោក អ៊ុ វណ្ណសុភគ៌ នាយខ​ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឲ្យដឹងថា ​បច្ចុប្បន្ន​​​​​​​​​​​​​​​​​​​នេះ ឈ្មួញឈ្មោះ យាយម៉ាប់ បានបើករោ​​​​​​​​​​​​ងសិប្បកម្មកែច្នៃឈើ ​​​​​​​​​​​​ជាច្រើនកន្លែង នៅ​​​​​​​​​​​ក្នុងតំបន់ដែនជ​​​​​​​​​​​​​​​​​​​​​​​​ម្រកសត្វ​​​​​​​​​​​​​​​​​​​​ព្រៃភ្នំព្រេច ស្រុកកោះញែក។ ការដែល​​​​​​​​​​​​​​យាយម៉ាប់ អាចបើករោ​​​​​​​​​​​ងសិប្បកម្មកែច្នៃឈើច្រើនកន្លែងក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច គឺដោយ​​​​​​​​​​​​​​​​​​​​​​សារមានលោក អ៊ុ វណ្ណសុភគ៌ ​​​​​​​​​​​​និងលោក សុង ឃាង ​​​​​​​​​​​​ជាខ្នងបង្អែក​​​​​​​​​​​​យ៉ាងរឹងមាំ​​​​​​​​​​​​​ ចាំជួយបិទបាំង និងជួយការ​​​​​​​​​​ពារគ្រប់​​​​ពេលវេលា។

ជាងនេះទៅទៀត នៅក្នុងទឹក​​​​ដីឃុំពូជ្រៃ ស្រុកពេជ្រាដា ខេ​​​​​​​​​​​​​ត្តមណ្ឌលគិរី ក៏មាន​​​​​​​​​​​​​រោងសិប្បកម្មកែ​​​​​​​​​​​ច្នៃឈើ​​​​​​ជាច្រើនកន្លែងរបស់ឈ្មួញឈ្មោះ យាយម៉ាប់ ​​​​​​​​​​​​​​​​​ផងដែរព្រោះឈ្មួញម្នាក់​​​​​​​​​​​​​​​នេះជាប្រភព​​​​​​​​​​​ចំណូលដ៏​​​​​​​​​​​សំខាន់រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បស់លោក អ៊ុ វណ្ណសុភគ៌ និងលោក សុង ឃាង ជាច្រើនឆ្នាំ​​​​​​​​​​កន្លង​​​​​​មកហើយ។ ប្រភពពីមន្ត្រីអង្គការ​​​​​​​​​​​​​​ក្រៅរដ្ឋាភិបាល និងសកម្មជន​​​​​​​​​​​​​​​ព្រៃឈើ ក្នុងខេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្តមណ្ឌលគិរី បានឲ្យដឹងថា លោ​​​​​ក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើ​​​​​​​​​​​​​ខេត្តមណ្ឌលគិរី និង​​​​​​​​​​​​​​​​​​​​​លោក សុង ឃាង ប្រធាន​​​​​​​​​​​​​​​មន្ទីរកសិកម្ម ខេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្តមណ្ឌលគិរី​​​​​​​​​​​​​​​​​​​​​​​​​ គឺជាមេខ្លោងដ៏ធំទាក់ទ​​​​​​​​​​ងទៅនឹងបទ​​​​​​​​​​​​​​​​​​​​​​​​​ល្មើសព្រៃឈើ ក្នុងស្រុកកោះ​​​​​​​​​​​​​​ញែក ស្រុកពេជ្រា​​​​​​​​​​​​ដា និងស្រុក​​​​​​​​​​​​​​​​​​​​កែវសីមា ខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង ​អភិបាលខេត្តមណ្ឌលគិរី​​​​​ មិនអាចសុំ​​​​​​​​​​​ការបកស្រាយ​​​​​​​​​​​​​​​​​​​បានទេ នៅព្រឹកថ្ងៃទី​​​​​​​​​​​២៤ ខែក​​​​​​​​​​​​​​​​​​​ញ្ញា ឆ្នាំ២០១៨នេះ ដោយទូ​​​​​​​​​រស័ព្ទរបស់លោ​​​​​​​​​ក មិនអាចទា​​​​​​​​​​ក់ទងបាន។​ដោយឡែក លោក អ៊ុ វណ្ណសុភគ៌ មេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ​​​​​​​​​និងលោក សុង​​​​​​​​​​​​ ឃាង ប្រធាន​​​​​​​​​​​មន្ទីរកសិ​​​​​​​​​​​​​កម្ម ខេត្តមណ្ឌ​​​​​​​​​​​លគិរី ក៏មិន​​​​​​​​​​អាចទាក់បា​​​​​​​​​​ននៅ​​​​​​​​​​​​​​​​ឡើយដែរ ៕


ប្រភពៈ នគរវត្ត