ភ្នំពេញ៖ ដោយសារតែអារម្មណ៍ពុះកញ្ជ្រោល ស្រេកឃ្លាន តណ្ហាដល់ក បណ្តាលអោយបុរស វ័យ៣៥ឆ្នាំ ម្នាក់ក្លាយជាបិសាចតណ្ហា លបចាប់រំលោភប្រពន្ធអ្នកជួលបន្ទប់ក្បែរគ្នា បានសំរេច ហើយរត់គេចខ្លួនទៅស្រុកកំណើត អស់រយៈពេល១១ថ្ងៃ ទើបត្រឡប់មកវិញ ជនរងគ្រោះប្រាប់រឿងរ៉ាវទៅប្តី និងប្តឹងនគរបាលអោយឃាត់ខ្លួនយកទៅសួរនាំ។

ហេតុការណ៍ចាប់រំលោភនេះ កាលពីថ្ងៃទី១៤ កញ្ញា ២០១៨ ម៉ោងប្រហែល២០និង៣០នាទី ចំណុចបន្ទប់ទឹករួមគ្នា បន្ទប់ជួល ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ហើយឃាត់ខ្លួនបាន នៅថ្ងៃទី២៥ កញ្ញា ២០១៨ ។
ជនសង្ស័យឈ្មោះ យាត រ៉ែម ហៅជេម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ បន្ទប់ជួលភូមិ ត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។(ឃាត់ខ្លួនថ្ងៃទី២៥ កញ្ញា ២០១៨ ) ។ ចំណែកជនរងគ្រោះ ឈ្មោះ ហ.ស.ធ ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ កមានទីលំនៅបន្ទប់ជួលភូមិ ត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសម្តីរបស់នារីរងគ្រោះ បានឲដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៤ កញ្ញា រូបខ្លួនបានចេញពីធ្វើការមកដល់បន្ទប់ បានដាំបាយលាងចានឆ្នាំ រួចក៏ផ្លាស់សម្លៀកបំពាក់ចងពុង ដើរទៅបន្ទប់ទឹកដែលជាបន្ទប់ទឹកប្រើរួមគ្នា ស្រាប់តែជួបនិងជនសង្ស័យ នៅក្នុងបន្ទប់ទឹកស្ទុះមកដាល់នាងមួយដៃចំក្បាលពោះ រួចជនសង្ស័យបានយកដៃខ្ទប់មាត់ខ្លួនកុំអោយស្រែក ទើបធ្វើសកម្មភាពចាប់រំលោភ រហូតបានសំរេច ហើយជនសង្ស័យបានគំរាមថា«បើនិយាយប្រាប់គេនិងតាមសំលាប់ចោល» ។ នាងបានបន្តថា ក្រោយមកជនសង្ស័យបានគេចខ្លួនទៅបន្ទប់ទៅ លុះព្រឹកឡើងថ្ងៃទី១៥ ជនសង្ស័យបានគេខ្លួនទៅស្រុកបាត់ រហូតដល់ថ្ងៃទី ២៥ កញ្ញា នេះ ទើបជនសង្ស័យមកវិញ ទើបប្តឹងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងអោយឃាត់ខ្លួនតែម្តង ។ ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅអោយផ្នែកជំនាញ ចាត់ការបន្តតាមនិតិវិធី ៕

ដោយៈ ភារ៉ា