ឲ្យរៀងលើកក្រោយ!!! បុរសម្នាក់ខឹងចិត្ត បើកភ្នែកឡើងលេងណេតចាញ់អស់ ១២០០ដុល្លារ ទ្រាំលែងបានប្លន់ម្ចាស់ណេតវិញ បាន៣០០០ដុល្លារ រត់គេចខ្លួនបាត់..
-

ភ្នំពេញៈ កាលវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ ស្ត្រីម្នាក់មានឈ្មោះ រុន គឹម លាង ជាអ្នកមើលការខុសត្រូវនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់សមត្ថកិច្ច អោយដឹងថា នៅម៉ោង៧ព្រឹក គាត់ចូលធ្វើការធម្មតា ស្រាប់មានបុរសម្នាក់ អាយុប្រហែល៣០ជាង បានចូលមកលេងអ៉ីធើណេតលេងបានតែមួយសន្ទុះ ក៏ដើរមកតុគិតលុយរួចប្រើកាំបិតភ្ជង់គំរាម និងបានបើកថតតុប្រមូលលុយដោយខ្លួនឯង យកអស់លុយ៣០០០ដុល្លារ ហើយគេចខ្លួនបាត់ ដោយជិះម៉ូតូម៉ាក ស៊ុយ សូគីវីវ៉ា ទៅបាត់ស្រមោល។ បញ្ជាក់ កាលមិលមិញជនសង្ស័យ បានមកលេងណេតម្ដងហើយ ឈ្នះលុយ៤០០ដុល្លាជាង ហើយព្រឹកមិញបានមកលេងចាញ់អស់លុយ១២០០ដុល្លារវិញ។

ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានករណីប្រើកាំបិតភ្ជង់ប្លន់លុយ នៅទីតាំងណេត បានចុះ ដល់កន្លែងកើតហេតុនិងហៅនារីរងគ្រោះមកសួរនាំ នៅនគរបាលប៉ុស្តិ៍ ដើម្បីទទួលពាក្យបណ្ដឹង និងសួររកភិនភាគជនសង្ស័យ ដើម្បីចាប់ជនល្មើសមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។ ចំណែកទីតាំងអ៉ីធើណេត ដែលបើកល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាតនោះ សមត្ថកិច្ចនឹងបង្កើត គណៈកម្មការចុះបិទជាបណ្ដោះអាសន្នសិន ៕​​