បទចំរៀង“DON’T TALK BOUT HATERS” របស់កញ្ញា ទេព បូព្រឹក្ស ធ្វើឲ្យលោក សុគន្ធ ថេរ៉ាយុ ត្រូវចិត្តខ្លាំងណាស់...ជាពិសេសផ្ញើរជូនអ្នកដែលនិយាយថា
បទចំរៀង “DON’T TALK BOUT HATERS” របស់កញ្ញា ទេព បូព្រឹក្ស ដែលទើបតែបញ្ចេញ និងកំពុងទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ទាំងសាច់ភ្លេងនិង ស្ទាយ៍ ព្រមជាមួយនឹងពាក្យពេចន៍ ដែលនាពេលកន្លងមក កញ្ញា ប្រាប់ថា មានអ្នកប៊ីចេងជាមួយកញ្ញាខ្លាំងណាស់។ នៅក្នុងបទចំរៀងថ្មីរបស់កញ្ញា មិនត្រឹមតែមិត្តៗយុវវ័យនោះទេ ដែលត្រូវចិត្ត ចំណែកលោកសុគន្ធ ថេរ៉ាយុ ក៏ត្រូវចិត្តមិនស្ទើរដែរ។

លោកបានរៀបរាប់នៅលើបណ្តាញសង្គមរបស់លោកថា "សុំសែរបទនេះមួយដែរហើយត្រូវចិត្តខ្លាំងពេក Tep Boprek ជាពិសេសផ្ញើរជូនអ្នកដែលនិយាយថា ( ចង់ទិញអីទិញទៅ ជិះឡានអីជិះទៅ កុំតែពេលឈឺប្រកាសរកជំនួយ ) ស្អប់ពាក្យហ្នឹងណាស់ ហើយលុយគេសោះម៉េចបានឈឺចាប់ម៉េស ចាំគេសុំជំនួយចាំដើរថាអោយគេ ចង់ថា ថាតែបុគ្គលទៅបានហើយកុំរាលដាលដល់គេ នឹកឃើញម្តងៗចង់តែ.....ហុឹម ទៅ ខ្ជិលយាយ"។






















ប្រភព៖ Sokun Therayu Heng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។