ដល់.កហើយ មិនដឹងថាត្រូវសង់អស់ប៉ុន្មានទេ!!! រថយន្ត​ សាំងយ៉ុង ដឹកអ្នកដំណើរមួយគ្រឿង ប្រលះគូទ ឡង់គ្រីសឺ សេរីថ្មី រងការខូចខាត់យ៉ាងដំណំ..
-

ព្រះសីហនុៈ នៅកាលពីវេលាម៉ោង១១ៈ១៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត​ សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9829 មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។ អ្នកបើកបរឈ្មោះ សន មាន ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

បានបុកគូទរថយន្ត ឡង់គ្រីសឺ​ ពណ៌ស​ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ាន់ សុខឃឿន ភេទប្រុស អាយុ35ឆ្នាំ រស់នៅឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។ មានទិសដៅស្របគ្នាបណ្តាលអោយរថយន្ដ ឡង់គ្រីសឺ រងការខូចខាតផ្នែកខាងក្រោយ ប៉ុន្តែមិនមានមនុស្សរងរបួសទេ ៕