អបអរសាទរ...លោកអគ្គនាយកសាលា ប៊ែលធី ផ្ដល់អាហារូបករណ៍១០០%ដល់ក្មេងកំព្រាម្ដាយហើយឪពុកទើបស្លាប់ចោលទៀត
ណារ៉ា
-

យោងតាមគណនេយ្យហ្វេសប៊ុករបស់លោក លី ឆេង លោកនាយកសាលា ប៊ែលធី កាលពីដើមខែកញ្ញាបានអោយដឹងថា លោកសម្រេចចិត្តផ្ដល់អាហារូបករណ៍១០០ភាគរយចំពោះក្មេងដ៏គួរអោយអាណិតចំនួន២នាក់ដែលកំព្រាម្ដាយហើយឪពុកទើបតែស្លាប់ចោលទៀត។

លោកអគ្គនាយកមានប្រសាសន៍អោយដឹងថា៖ ជួបសំណេះសំណាលជាមួយក្មួយ សាអែម ស័ក្កសុភា និងក្មួយ សាអែម ស័ក្កសុភ័ក្រ្ត ជាសិស្សកំពុងសិក្សានៅ សាលា ប៊ែលធី អន្តរជាតិទី៤ (សាខាផ្សារដើមថ្កូវ) ដែលជាក្មេងកំព្រាម្តាយ ហើយឪពុកទើបស្លាប់ចោលនាពេលថ្មីៗនេះ។ បច្ចុប្បន្ន ក្មួយៗទាំងពីរនាក់ត្រូវរស់នៅជាមួយម្តាយធំ ដែលជួបការលំបាក និងគ្មានលទ្ធភាពឱ្យបន្តការសិក្សា។ 

ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ និងអនាគតដ៏វែងឆ្ងាយរបស់ក្មួយៗ ថ្ងៃនេះ អ៊ំបានសម្រេចចិត្តផ្តល់អាហារូបករណ៍ ១០០% ជូនដល់ក្មួយៗទាំង ២នាក់ ឱ្យបានបន្តការសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់ចប់ថ្នាក់ទី១២ និង Level 12។

 អ៊ំសូមលើកទឹកចិត្តក្មួយៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតក៏ភ្លឺស្វាងរបស់ក្មួយៗ ជាពិសេស ដើម្បីតបស្នងសងគុណ និងបំពេញបំណងប្រាថ្នារបស់លោកឪពុក អ្នកម្តាយ ព្រមទាំង ម្តាយធំដែលកំពុងបីបាច់ថែរក្សាក្មួយៗសព្វថ្ងៃនេះ។ 

សូមក្មួយៗកុំបារម្ភ បើទោះបីក្មួយៗជាកូនកំព្រាទាំងឪពុកទាំងម្តាយ តែក្មួយៗនៅមានម្តាយធំ និងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃប៊ែលធីទាំងអស់ ជួយទំនុកបម្រុងក្មួយៗរហូតដល់រៀនចប់ចុងចប់ដើម។ ខ្ញុំក៏សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ប្អូនប្រុស ដែលបានទទួលមរណៈភាព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ LY Chheng, Director-General of BELTEI Group