ជិតដល់ភ្ជុំផង គ្រប់ទឹកម៉ង...ពលរដ្ឋរាប់សិបនាក់ ដណ្តើមគ្នារើសស្រាបៀរ ច្រកដាក់បាវ លីយកទៅផ្ទះ ធ្វើព្រងើយ ដោយមិនអាណិតដល់ម្ចាស់រថយន្តដែលរងគ្រោះអីទាល់តែសោះ...(មានវិដេអូ)
-

ប្រជាពលរដ្ឋ​​​​​រាប់សិប​​​​​​​​​​​​​​​​នាក់ ភាគ​​​​​​​​​​​​​​ច្រើន​​​​​​​​​​​​​​​​​​ជាបុរស​​​​​​​​​​​​​​​​​ បានផ្អើល​​​​​​​​​​​​​​​​​​​​​​​​​​នាំគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដណ្តើម​​​​​​​​​​​​​​​​​​​​​​​​​រើស ស្រា​​​​​​​​​​​​​​​​​​​​​​​​​​​បៀរអង្គរ ​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលកំពុ​​​​​​​​​​​​​ងតែ​​​​​​​​​​​​​​​​​​​​​​​​​​​​​ជ្រុះរាយប៉ាយ​​​​​​​​​​​​​​​​​​​​​​ពេញផ្លូវ ជា​​​​​​​​​​​​​​​​​ច្រើន​​​​​​​​​​​​​​​​​រយកេស​​​​​​​​​​​​​​​​​​​​​។ តាម​រយៈខ្សែវិដេអូ​​​​​​​​​មួយ បាន​​​​​​​​​​​​​​បង្ហាញពីស​​​​​​​​​​​​​​​​​​​​​​​​​​កម្មភាព​​​​​​​​​​​​​​​​​ហ្វូងមនុស្សប្រុសស្រី​ កំពុង​​​​​​​​​​​​​​​ធ្វើសកម្មភាព​​​​​​​​​​​​​​រើសស្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បៀរ​​​​​​​​​​​​​ម៉ាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្គរ ប្រភេទកំប៉ុងច្រក​​​​​​​​​បាវ ខ្លះច្រកដាក់ក្នុង​​​​អាវ ទៅតាម​​​​​​​​​​​​​​​​​​​​​​​ទំហំនៃ​​​​​​​​​​​​​​​​ការចង់​​​​​​​​​​​​​​បាន​​​​​​​​​​​​​​​​​​​​​​​​របស់ខ្លួន​​​​។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តាសុីក្លូ ផេក បានរៀបរាប់ថា "ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី27 កញ្ញា ឆ្នាំ2018 មានករណីរថយន្តដឹកស្រាបៀរមួយគ្រឿងបានដាច់ហ្វ្រាំងនៅតាមបណ្តោយផ្លូវជាតិលេខ4 ផ្លូវបត់ចូលទៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង បណ្តាលអោយក្រឡាប់ចាក់ស្រាបៀរចោលពេញលើផ្លូវ ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នីគ្នាមករើសយកទៅផ្ទះរៀងៗខ្លួនដោយមិនអានិតដល់ម្ចាស់រថយន្តដែលគ្នាបានជួបគ្រោះថ្នាក់ហើយត្រូវបាត់បង់ស្រាបៀរអស់ជាច្រើនថែមទៀត"។


មកដល់​ពេល​​​​​នេះ មិនទាន់​​​​​​​​​​មានកា​​​​​​​​​​​​​​​របញ្ជាក់ពីអា​​​​​​​​​​​​​​​​​​​ជ្ញាធរ ឬភាគីខាងក្រុមហ៊ុនអោ​​​​​​​​​​​​​​យបានច្បាស់​​​​​​​​​​​​​​​​ពីករណីប្រ​​​​​​​​​​​ជាព​​​​​​​​​​​​​​​​​​​​​​​លរដ្ឋនាំគ្នារើស​​​​​​​​​​​​​​​​​​​កំប៉ុងស្រា​​​​​​​​​​​បៀរអង្គរនេះ​​​​​​​​​​​​​​នៅឡើយ​​​​​​​​​​នោះទេ​​​​​​​៕



មានវីដេអូ៖



ប្រភព៖ តាសុីក្លូ ផេក