ភ្នំពេញ៖ ជាការពិតណាស់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ៣រោច ខែភត្របទ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧នេះនៅវត្តក្រពើហា ដែលមានទីតាំងនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវនឹងថ្ងៃកាន់បិណ្ឌទី៣ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យសាសនាដ៏ធំ របស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ មានពុទ្ធបរិស័ទជាច្រើន បាននាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសផលបុណ្យ ជូនដូនតាដែលបានចែកឋាន ទៅលោកខាងមុន។ តែអ្វីដែលគេចាប់អារម្មណ៍ ក្រៅពីជនជាតិខ្មែរ ដែលជាពុទ្ធសាសនិក គេឃើញមានជនជាតិបរទេសមួយក្រុម នាំគ្នាទៅវត្តរាប់បាត្រ ប្រៀបបាននឹងជនជាតិខ្មែរ ខណៈសកម្មភាពបែបនេះ ធ្វើឲ្យមហាជនកោតសរសើរ គ្រប់គ្នាមិនដាច់ពីមាត់។
យ៉ាងណាមិញ ជាមួយនឹងសកម្មភាពបែបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម លើកឡើងនូវការកោតសរសើរមិនដាច់ពីមាត់ នូវទង្វើរល្អរបស់ជនជាតិបរទេសទាំងនេះ ព្រោះវាបានបង្ហាញពីការគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងចាត់ទុកថា ជាសាសនារបស់រដ្ឋ៕
ប្រភព៖ ហេងលី