ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ស្រីស្រស់ ដេននី ក្វាន់ មិនភ្លេចធ្វើបុណ្យជាមួយ លោកតា លោកយាយ បងប្អូន នៅខេត្តកំពង់ស្ពឺ...
-

ភ្នំពេញ៖ ស្រីស្អាត ដេននី ក្វាន់ តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៏ជាច្រើន ជាហេតុធ្វើឲ្យមហាជនជាច្រើនគោរពរស្រលាញ់ និងសរសើរមិនដាច់ពីមាត់ ថា"ជាស្រីស្អាត ចិត្តធម៏"។ នាពេលថ្មីៗនេះ​តារាស្រីរូបស្រស់ ក៏បាននាំយកអំណោយទៅចែកជូន បងប្អូនចំនួន7​គ្រួ​សារ​ នៅខេត្តកំពង់ស្ពឺ។


ជាក់ស្តែងស្រីស្អាតរូបនេះ ក៏៏បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា "នាងខ្ញុំបាននាំយកអំណោយចំនួន7​គ្រួ​សារ ជូនលោកយាយលោកតាអុំពូមីងដែលគាត់កំពុ​ងតែ​ជួបការលំបាកខ្លាំង នៅភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ"។


ដេននី ក្វាន់ ក៏បានបន្តទៀតថា "នាងខ្ញុំសែនរីករាយក្នុងចិត្តយ៉ាងក្រៃលែង ព្រោះតែឃើញពួកគាត់ដែលបានទទួលយកអំណោយពីនាងខ្ញុំទាំងភ្នែកលាយស្នាមញញឹម គាត់ប្រាប់ខ្ញុំថាគាត់សប្បាយចិត្តរកពាក្យថ្លែងមិនត្រូវ ព្រោះខែនេះជារដូវបុណ្យភ្ជុំបិណ្ឌ គាត់មិនមានសូម្បីបាយម្ហូបសំរាប់យកទៅវត្ត ហើយគាត់បានប្រាប់ទៀតថា តែប៉ុណ្ណេះគាត់អាចមានលុយខ្លះសំរាប់រៀបចំបាយម្ហូបយកទៅវត្តដូចគេដូចឯងបានហើយ គ្រាន់តែលឺពាក្យទាំងនេះបេះដូងខ្ញុំសឹងតែធ្លាក់ដល់ដី ហេតុអីបានជីវិតពួកគាត់លំបាកយ៉ាងនេះ តែយ៉ាងណាខ្ញុំក៏បានជួយសំរាលទុកលំបាករបស់គាត់បានមួយគ្រាដែលទោះវាមិនច្រើន តែវាក៏ជាទឹកចិត្តរបស់ខ្ញុំដែលមានចំពោះគាត់។ អ្វីដែលខ្ញុំធ្វើគឺកើតចេញពីសេចក្តីអាណិតនិងស្រលាញ់ហើយក៏មិនចង់បាន ការតបស្នងវិញដែល សុំត្រឹមតែខ្ញុំអាចអោយគាត់ទាំងនោះ មានស្នាមញញឹមគឺគ្រប់គ្រាន់ហើយ. មួយជីវិតនេះខ្ញុំជឿជាក់លើការធ្វើល្អ ទោះមិនមានអ្នកមើលឃើញតែខ្លួនខ្ញុំផ្ទាល់គឺឃើញច្បាស់ណាស់"។



ប្រភព៖​ Denny Kwan