ពិតជាស្រស់ស្អាតណាស់! សុខ ពិសី ក្រងឈុតកូនក្រមុំ រំលេចដោយសំលៀកបំពាក់ពណ៌មាស ដូចព្រះនាង ព្រោះ..
សីហា
-

ភ្នំពេញ៖ កញ្ញា សុខ ពិសី មួយរយៈចុងក្រោយនេះ ហាក់បីដូចជាមានវត្តមានជាច្រើនក្នុង កម្មវិធីនានា និងខូនសឺជាច្រើន​ អ្វីដែលប្លែងនោះ ពិតជាស្រស់ស្អាតខ្លាំង ក្នុងសំលៀកបំពាក់រូបពណ៌មាស រំលេចដោយក្រងឈុតកូនក្រមុំ ដូចជាព្រះនាងដ៏ស្រស់ស្អាតជាមួយBackground ប្លែកដែលរចនាបទក្បាចព៍ណមាសដែលមិនធ្លាប់ឃើញពីមុនមកជាមួយនឹងStudioថតរូបរបស់ខ្មែរយើង គឺនៅStudioរបស់ Image Hunter Photography ។

ពិតណាស់ កញ្ញា សុខ ពិសី ពិតជាស្រស់ស្អាតមិនចាញ់តារាបរទេសឡើយ ជាមួយនឹងឈុតពណ៏មាស និង ឈុតពណ៏ក្រហម សូម្បីឈុតប្រពៃណីខ្មែរយើងក៏ស្រស់ស្អាតខ្លាំងណាស់ដែរ។ ចំពោះមហាជនវិញ ក៏កោតសរសើរថា​ស្រស់ស្អាត​សមសួន និង ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​មហាជន​នៅលើ​បណ្ដាញ​សង្គម ដោយឡែក​ចំពោះ​ឈុត​រ៉ូ​ប​បែប​បស្ចិមប្រទេស​វិញ សម្រស់​តារា​ស្រី​រូបនេះ​ក៏​ស្រស់ស្អាត​ទាក់ទាញ​ខ្លាំង​ណាស់ដែរ ។​

​ជាក់ស្ដែង តារាចម្រៀង សុខ ពិសី ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ប្រិយមិត្ត​លើទឹក​ដម​សំឡេង​ពីរោះ​នោះ ស្រាប់តែ​បង្ហាញ​សម្រស់​ជាថ្មី​ក្នុង​ឈុត​រ៉ូ​ប​កូនក្រមុំ​បែប​បស្ចិមប្រទេស ដែល​រំលេច​ពី​រូប​សម្រស់​ស្រស់ស្អាត​ដូច​ព្រះ​នាង​ម្ចាស់ ធ្វើឲ្យ​សុភាពបុរស​ទាំងឡាយ​ឃើញ​ហើយ​សម្លឹងមើល​នាង​មិន​ប៉ព្រិចភ្នែក ៕