បទថ្មីរបស់ អ្នកនាង ទូច ស្រីល័ក្ខ ពិរោះ កំសត់ ទឹកភ្នែក ក្នុងបទចំរៀងមួយក្រោមចំណងជើងថា "ម្ចាស់ជីវិតកូនអើយ"...(មានវីដេអូ)
-

ស្ទើរតែទប់ទឹកភ្នែកមិនបាន៖ ក្រុមការងារចម្រៀង របស់តារាពហុជំនាញ គឺអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ចេញបទចម្រៀងមួយបទដ៏មានន័យ ដែលមានចំណងជើងថា "ម្ចាស់ជីវិតកូនអើយ" ។


ក្នុងបទចំរៀងមួយបទនេះ​ បានបញ្ជាក់ពីគុណអ្នកទាំងពីរ ដែលឃ្លានឆ្ងាយទៅ ស្ទើរតែទប់ទឹកភ្នែកមិនបាន ។ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារអមជាមួយវីដេអូ ដោយរៀបរាប់ថា "ឪពុកម្តាយបានលេះបង់គ្រប់យ៉ាងដេីម្បីតែកូនកូនអេាយរស់នៅមានសេក្តីសុខ សួរថាតេីលេាកទាំងពីរលំបាកប៉ុណ្ណា បេីកូនកូនណារស់នៅឆ្ងាយពីក្រុមគ្រួសារប្រាកដណាស់ច្បាស់និងយំបន្ទាប់ពីស្តាប់បទនេះហេីយ សូមកំលាំងចិត្តអេាយក្រុមខ្ញុំផង ។  បទ ម្ចាស់ជីវិតកូនអេីយ ច្រៀងដេាយ ក្រុម កំសត់ស្រីល័ក្ខ និពន្ធទំនុកច្រៀង & Melody ដេាយ ក្រុមកំសត់ស្រីល័ក្ខ សំរួលតន្រ្តី លេាក ផល វន្ឍៈ ដឹកនាំថតដេាយ Heng picture។



មានវីដេអូ៖



ប្រភព៖ Touch Sreyleak