សែនអាណិតខ្លោចចិត្ត...បែកម្ដាយតាំងពីតូច រស់នៅតែពីរនាក់ឪពុកកូន ប៉ុន្ដែពេលនេះឪពុកគាត់ស្លាប់ចោលហើយសូម្បីតែញាតិម្នាក់ក៏គ្មានដែរ
ណារ៉ា
-

បើយោងតាមការសរសេររបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Ravy Yoga កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះបានរៀបរាប់ពីរឿងរ៉ាវដ៏កំសត់របស់កុមារម្នាក់ដែលបានបែកម្ដាយតាំងពីតូចរស់នៅតែពីរនាក់ឪពុក ប៉ុន្ដែអកុសលពេលនេះឪពុករបស់គាត់បានស្លាប់ហើយសូម្បីតែញាតិម្នាក់ក៏គាត់គ្មានសេសសល់ដែរ។

ម្ចាស់ហ្វេសប៊ុកខាងលើរៀបរាប់ថា៖ «សែនអាណិតខ្លោចចិត្ត មិនមានជាប់សាច់ឈាម មិនមែនអ្នកស្គាល់គ្នាអីទេ ព្រឹកមិញខ្ញុំទៅវត្តទួលសង្កែរមានតាអាចារ្យាម្នាក់គាត់ប្រាប់ព្រោះគាត់ក៏សង្វេគដូចគ្នា ថាខ្ញុំកំព្រាតែខ្ញុំមានអុំពូមីងបងប្អូន តែក្មេងប្រុសម្នាក់នេះក៏កំសត់អ្វីយ៉ាងនេះ

មានតែពីរនាក់ឪពុកហើយនិងកូន ពេលនេះឪពុកគាត់ស្លាប់ចោលហើយ សូម្បីតែអុំពូមីងបងប្អូនមួយនាក់ក៏គ្មានដែល ព្រោះតែឪពុកគាត់ជាជនជាតិចិនម្តាយជាខ្មែរប៉ុន្តែបែកម្តាយតាំងពីក្មេងមកម៉្លេះ គាត់អាយុ១៥ឆ្នាំ ឪពុកគាត់បូជាល្ងាចនេះម៉ោង៥ល្ងាច ខ្ញុំបានចូលបុណ្យតាមសម្ថភាពរបស់ខ្ញុំរួចហើយ នេះជាលេខឪពុកដែលស្លាប់ពេលនេះក្មេងប្រុសម្នាក់នោះកាន់លេខ089 839 123 សូមបួងសួងអោយមានសប្បុរសធម៌ជួយក្មេងម្នាក់នោះផង» ៕