កំពង់ឆ្នាំង៖ តារាសម្តែង លោក អាឡាស្កូ គេសង្កេតឃើញថា លោក តែងតែបានចូលរួមក្នុងសកម្មភាពមនុស្សធម៏ជាច្រើន។ កាលពីពេលថ្មីៗនេះ លោកក៏បានបង្ហោះរូបភាព ដូនចាស់២នាក់ ដែលលោកយាយ ងងឹតភ្នែកតាំងពីអាយុ ១២ ឆ្នាំ លោកយាយឡា អាយុ៧២ លោកយាយលាភ អាយុ៧០ ដែលជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លោកក៏បានប្រាប់ថា "កាលពីមុនគាត់ទាំងពីរនាក់ មានប្អូនម្នាក់ រកស៊ីចិញ្ចឹមគាត់ តែឥឡូវគាត់គ្រោះថ្នាក់ចរាចណ៍ស្លាប់ហើយ"។

យ៉ាងណាមិញ លោកបានរៀបរាប់ទាំងអួលដើម.ក និងសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់ពួកគាត់ផង។ បងប្រុសបានរៀបរាប់ថា "សង្វេគណាស់ព្រះអើយ ងងឹតភ្នែកតាំងពីអាយុ 12 ឆ្នាំ រស់បានដោយសារប្អូនរកចិញ្ចឹម តែអីឡូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់អត់មានអ្នកចិញ្ចឹមទេ វេទនាទាំងរស់ ?
លោកយាយឡា អាយុ72 លោកយាយលាប អាយុ70
រស់នៅភូមិគោកបន្ទាយ ស្រុក រលាប្អៀរ #ខេត្តកំពង់ឆ្នាំង
តាមអ្នកភូមិប្រាប់ថា ជិវិតពួកគាត់វេទនាទាំងរស់ អត់មានអីពិសារទេ ពីមុនមានប្អូន តែស្លាប់ដោយសារគ្រោះថ្នាក់ អត់មានអ្នកអោយបាយទឹកទេ បើបងប្អូនអត់ បានជួយគាត់ទេ គឺមានតែដង្ហើមចុងក្រោយប៉ុណ្ណោះ ????
-ធ្វើបុណ្យទានទាន់ខែភ្លឺ ជួយជិវិតមនុស្សដូចធ្វើបុណ្យ៧វត្ត ចឹង
-តាមរយៈខ្ញុំ អាស្កូ 010852861
Share យកបុណ្យផងបងប្អូន"















ប្រភព៖ Vj ALaskoo