ជួយចែកគ្នាដឹងផង...កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើសម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន
ណារ៉ា
-


#កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ!

សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង

ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន

ជួយចែកគ្នាដឹងផង!

#កន្ទួតព្រៃមានគុណសម្បត្តិ៖

- កន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃ ហើយទោះបីធ្វើឱ្យស្ងួត ឬក្លាស្សេទឹកកកយូរប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ វាជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ។

- កន្ទួតព្រៃអាច ការពារការកើតជាតិពុលក្នុងថ្លើម និងទប់ស្កាត់ការកើតរោគមហារីកថ្លើម។ អ្នកគ្រាន់តែដាំកន្ទួតព្រៃ មកផឹកដូចទឹកផ្លែឈើទូទៅ ឬហូបផ្លែវាឲ្យបានញឹកញាប់ជាការស្រេច។

- បំប៉នស្បែកឲ្យសខ្ចី , រក្សាមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ ។

- បំប៉នសរសៃសក់ឲ្យរឹងមាំនិងការពារមិនឲ្យឆាប់ស្កូវ។

- បំប៉នភ្នែក , សរសៃប្រសាទ បំប៉នខួរក្បាល , ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ

- ប្រឆាំងរ៉ាឌីកាល់សេរី ,ការពារនិងរក្សាជំងឺមហារីក

- កែផ្តាសាយ , ក្អក , រំលាយស្លេស្ម , ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា។

- បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម

- ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ)

- ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់

- ជំងឺ ដំបៅក្រពះ , ជួយបំប៉នថ្លើម និងក្រលៀន …។ល។

កន្ទួតព្រៃ ជាឱសថដ៏សក្តិសិទ្ធ៕

រៀបរៀងដោយ៖ ផ្កាយ និស្ស័យ

- កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។

- ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មានសកម្មភាពកាត់ស្លេស, បង្កើន ទឹកនោម, បំបាត់រាក, បន្ថយកំដៅ។

- ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត