នេះមែនទេដែលគេហៅថា និស្ស័យនោះ???...លេងឆាតជាមួយគ្នា ធ្វើការធនាគារដូចគ្នា មិនដឹងថាគេចាប់អារម្មណ៍តាំងពីពេលណា ពេលដឹងខ្លួនម្តងទៀត ស្រាប់តែ....
-

លេងឆាតជាមួយគ្នា ធ្វើការធនាគារដូចគ្នា មិនដឹងថាគេចាប់អារម្មណ៍នឹងយើងតាំងពីពេលណា ឲ្យតែបើហ្វេសប៊ុកគ្រប់ពេលគ្រប់វេលា និយាយឲ្យចង់ គឺ២៤ម៉ោងតែម្តង ទាំងឆាត ទាំងខមិន គឺតែមានវត្តគាត់គ្រប់ពេល មិនថារវល់ប៉ុនណាក៏ឆ្លៀតឆាតមកដែរ។ chatមកស្ទើតែ 24hឲ្យតែញ៉ុមអនឡាញ “good morning Sis, good night sweet dream sis, Sis ញាំបាយនៅ? ងៃហ្នឹងធ្វើការហត់អត់? ។ល។


បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា "Mary BaRang" បានរៀបរាប់ទាំងអារម្មណ៍រំភើបថា "វាជាស្នេហាដែលមិនគិតថាហ្នឹងអាចកើតឡើង ព្រោះមិនដឹងថាជា fri fb គ្នាតាំងពីពេលណា ដឹងត្រឹមថាធ្វើការនៅ Bank ដូចគ្នា? ចាប់ផ្តើមលេង cmt ជាមួយគ្នាធម្មតាដូចគេដូចឯង តែមិនដឹងតាបុិកហ្នឹងគិតអីហ៊ាន chat មក?? chatមកស្ទើតែ 24hឲ្យតែញ៉ុមអនឡាញ “good morning Sis, good night sweet dream sis, Sis ញាំបាយនៅ? ងៃហ្នឹងធ្វើការហត់អត់? ។ល។” ពេលញ៉ុមឆាតទៅគាត់ ញ៉ុមមិនដែលចាំគាត់reply លើសពី 1s ទេ ញ៉ុមchatទៅភ្លាម seen ភ្លាម reply ភ្លាម។ គាត់ជាកំពូលមនុស្សសាច់មុខក្រាស់? ព្រោះ chat រហូតដល់ញ៉ុមធុញ ធុញមិនចង់ឃើញ chat របស់គាត់ ហើយរហូតដល់ថ្នាក់ចង់ block chat!? មិនថាគាត់រវល់ប៉ុណ្ណាក៏គាត់អាចឆ្លៀត chat ជាមួយញ៉ុមបានដែរ? សូម្បីកំពុងជិះម៉ូតូក៏ chat មកដែរ និយាយឲ្យឆាប់ចប់ គ្រប់ពេលវេលា គ្រប់ទីកន្លែង? ហើយមិនដែលរំលងរឿង like and cmt អ្វីដែលញ៉ុមផុស មានមុខគាត់ហ្នឹងរហូត? ដល់ពេលធុញពេកមិនដឹងគិតមិច ញ៉ុមក៏ប្រាប់គាត់ថាញ៉ុមមិនចង់បានសង្សារទេ បើញ៉ុមយក ញ៉ុមយកប្ដីម៉ង? ចឹងបើចង់បានញ៉ុមចូលដល់ម៉ាក់ប៉ាញ៉ុមហើយការម៉ងទៅ បើម៉ាក់ប៉ាញ៉ុមពេញចិត្ត bro ឯងញ៉ុមក៏ okay? (ដែលហ៊ានយាយចឹងមួយគាត់ ព្រោះអីគិតថាគាត់មិនហ៊ាន ហើយគាត់ឈប់តាម តែខុសពីការគិតទាំងអស់ម៉ែអើយ....?)

មិនបាច់ញ៉ុមសសេរអីទៀតទេ មើលតែរូបញ៉ុមផុសទៅដឹងហើយ? ឥឡូវពួកយើងបានក្លាយជា “គូរដណ្ដឹង” ហើយ!

ពីមុនធុញណាស់មនុស្សអីក៏ទំនេរនោះទំនេរ chat មករហូតមិនដឹងគេធុញទេហី?? តែឥឡូវបើមិន chat មកដឹងតែរឿងម៉ង? បាត់មុខមិនបានទេ។ ស្រលាញ់ខ្លាំងៗ លោក អនាគតស្វាមី♥️ អរគុណដែលចូលមកជីវិតស្រីឆ្នាស់ សម្ដីអាក្រក់ម្នាក់នេះ អរគុណដែលទទួលយក នឹងស្រលាញ់អូនជាអូន? អរគុណសម្រាប់ការផ្តល់តម្លៃ? ត្រៀមខ្លួនរួចរាល់ហើយចា ដើម្បីធ្វើជាប្រពន្ធដ៏ល្អរបស់បង!

#SophanithMary4everlove

#2018/09/30engagement♥️

Husband to be Sophanith Sky?"។


សូមជូនពរឲ្យមានសុភមង្គល រហូតទៅ។


ប្រភព៖​ Mary BaRang