សមត្ថកិច្ច ចាប់ខ្លួន​មុខសញ្ញា​ លួច​.ឆក់ ​និង​ស្រាវជ្រាវ​រកឃើញ​ទីកន្លែង​វត្ថុតាងផ្សេងៗ មាន​ស្លាក​លេខ​ម៉ូតូ​ចំនួន៥បន្ទះផងដែរ
-

ខេត្ត​ព្រះសីហនុ៖ នៅ​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ ចាប់បានមុខសញ្ញា​លួច​ឆក់ យ៉ាងសកម្ម ៣នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរ​សព្ទ័​ដៃ ពីស្ត្រីជន​ជាតិចិន​ម្នាក់ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ ស្រាប់តែេលេចជនសង្ស័យ​មាន​គ្នា ២នាក់ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ឆ្នាំ២០១៨ ពណ៌​ខ្មៅ​មួយគ្រឿង លេខ​ព្រះសីហនុ 1H-7241  មកធ្វើសកម្មភាពឆក់តែម្តង ហេតុការណ៍នេះបានកើតឡើងនៅចំណុច ​ផ្លូវកែង​អិ​ល​វី ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។


កម្លាំង​ជំនាញ បាន​ស្វែងរក​ជនសង្ស័យ ដែល​ជិះ​ម៉ូតូ​ដូច​មាន​ភិនភាគ​ខាងលើ ក៏បាន​ប្រទះឃើញ ជនសង្ស័យ​ដឹងខ្លួន បាន​ជិះ​ម៉ូតូ​រត់គេច ហើយ​បោះ​ទូរស័ព្ទ​ចោល នៅមុក​មន្ទីរពេទ្យ​អន្តរជាតិ មាន​គេ​រើស​យកទៅ​បាត់ទៅ។ កម្លាំង​សមត្ថកិច្ច បាន​ដេញ​មកដល់ មុខ​ហាង​ឌឹ​ភី​ហ្សា​ខម​ភេ​នី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ បាន២នាក់ ៖ ១-ឈ្មោះ វណ្ណ ច័ន្ទ​ឆា​នុ​ន ភេទ​ប្រុស អាយុ ១៧ឆ្នាំ​សិស្ស មាន​ទីលំនៅ ភូមិ៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ ( ជា​អ្នកបើក​ម៉ូតូ ) ។

២-ឈ្មោះ ខៀវ សុជា ភេទ​ប្រុស អាយុ ១៥ឆ្នាំ សិស្ស មាន​ទីលំនៅ ភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ( អ្នកជិះ​ពីក្រោយ ជា​អ្នក​ឆក់ ) និង ចាប់​យកបាន ម៉ូតូ​ហុងដា​ឌ្រី​ម ឆ្នាំ២០១៨ មួយគ្រឿង ពណ៌​ខ្មៅ ស្លាក​លេខ ព្រះសីហនុ 1H-7241 មធ្យោបាយ​ធ្វើ​សកម្មភាព ) ។ ម្ចាស់​ទូរ​សព្ទ័​ជា​ស្ត្រីជន​ជាតិចិន មិន​បានមក​ដាក់ពាក្យ​បណ្តឹង​ឡើយ ទូរស័ព្ទ ដែល​បាត់​ម៉ាក IPHONE X ពណ៌​ស ។


ទាក់ទង​ទៅ នឹង ការបង្ក្រាប​បទល្មើស​ខាងលើនេះ លោក​វរសេនីយ៍ឯក ស៊ុត សំអុន បាន​ឲ្យ​ដឹងថាៈ ក្រោម​ការបញ្ជា ដឹកនាំ​ផ្ទាល់ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ រកឃើញ​ទីកន្លែង​លាក់ខ្លួន របស់​ក្រុមចោរ លួច​ឆក់​យ៉ាងសកម្ម បាន​ឆែក​រកឃើញ​ឧបករណ៍​សំរាប់​កាច់​សោ​ម៉ូតូ ស្លាក​លេខ​ម៉ូតូ​ចំនួន៥បន្ទះ មាន​ទីតាំងនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​អូរ​ឧកញ៉ា ស្រុក​ព្រៃនប់ និង​ចាប់ខ្លួន​គ្នា​វា​បាន​ម្នាក់ទៀត នៅសល់៤នាក់ កំពុង​គេចខ្លួន ៕



ប្រភព៖ ហេងលី