សម្តេចតេជោផ្តល់រថយន្តក្រុង ១២០គ្រឿង សម្រាប់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីធ្វើដំណើរទៅស្រុក កំណើតដោយមិនបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-

នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីនៅទូទាំងប្រទេសថា សាលារាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង ១២០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំនេះដោយមិនបង់ថ្លៃ(Free)ទាំងទៅទាំងមករួមទាំងការធ្វើដំណើរតាមរថភ្លើងផងដែរ ចាប់ពីថ្ងៃទី​៦ ដល់ថ្ងៃទី១១ តុលា​ ២០១៨។


ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ក្រុមហ៊ុនរថយន្តក្រុងឯកជនទាំងអស់ សូមកុំ តម្លើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister