បើយោងតាមគណនេយ្យហ្វេសប៊ុករបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលឧកញ៉ាម្នាក់ដែលមានចិត្តសប្បុរសសណ្ដោសប្រណីជនក្រីក្រពិសេសកម្មករចំការតែម្ដង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨បា នបង្ហោះសារសំណូមពរដល់ម្ចាស់រថយន្តដែលបុកគេហើយរត់គេចបាត់ សុំអោយមកជួយចេញលុយព្យាបាលខ្លះផង ព្រោះគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាតខ្លាំងណាស់។

ឧត្ដមបណ្ឌិតបានសរសេររៀបរាប់ថា៖ «វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃចន្ទទី៨ ខែតុលា ឆ្នាំ២០១៨ ម្តាយឪពុកបណ្តយអោយកូនអាយុទើបតែ១៤ឆ្នាំជិះម៉ូតូតាមបណ្ដោយផ្លូវហ៊ុន សែនកែវផុសមកដល់ម្តុំចំការកៅស៊ូម៉ុង ឫទ្ធី ភូមិឫទ្ធីបួនឡានគៀដួលត្រឡប់ត្រឡិនតែម្នាក់ឯង សួរគាត់ថាឡានហ្នឹងម៉ាកអីគាត់ឆ្លើយថាឡានហ្នឹងមុខវាដូចតែគ្នាដឹងថាព័រស ។

អោយរថយន្តសង្គ្រោះទៅដឹកយកមកព្យាបាលគ្លីនិកម៉ុង ឫទ្ធីរួចហើយតាម៉ុងឯងជួយចេញលុយព្យាបាលអោយផង ខ្ញុំសុំសំណូមពរដល់ម្ចាស់រថយន្តដែលបុកគេហើយរត់គេចបាត់ សុំអោយមកជួយចេញលុយព្យាបាលខ្លះៗផងគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាតខ្លាំងណាស់ ។»







