ដូចពាក្យថាមិនខុស មានបងប្អូន​ ក៏ដូចជាគ្មាន...ស្រ្តីកំសត់ម្នាក់ មានអវជវៈមិនគ្រប់ មានបងប្អូនដែរ តែគេមិនអើពើរ ទុកឲ្យនៅតែម្នាក់ឯង ហើយបំណងចុងក្រោយធំបំផុតនោះ គឺចង់បានរទេះរុញទុកសម្រាប់ជិះលក់នំ ដើម្បីចិញ្ចឹមជីវិត ព្រោះថាជីវិតមួយនេះត្រូវពឹងខ្លួនឯង...(មានវីដេអូ)
-

កាលពីថ្ងៃម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ កក្តដា សុភ័ណ្ឌ បានបង្ហោះវីដេអូ ដ៏កំសត់របស់ស្រ្តីម្នាក់ មានអវជវៈមិនគ្រប់ ណាមួយវិញទៀតបងប្អូនក៏គេមិនគិតគាត់ទៀតមានតែម្នាក់ឯងគត់ ពេលបានស្តាប់គាត់រៀបរាប់ហើយស្ទើរស្រក់ទឹកភ្នែក។


គុណម្ចាស់បានរៀបរាប់ទៀតថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេដើម្បីជួយដល់ញោមស្រីម្នាក់នេះផងណាញាតិញោមគាត់មានអាយុ61ឆ្នាំហើយដោយញោមស្រីមានអវជវៈមិនគ្រប់ទេហើយណាមួយវិញទៀតបងប្អូនក៏គេមិនគិតគាត់ទៀតមានតែម្នាក់ឯងគត់ស្តាប់គាត់និយាយតាំងទឹកភ្នេកយំហើយពិតជាគួរអោយអាណិតណាស់ហើយគាត់ក៏មានជីវភាពក្រីក្រខ្វះខាតលំបាកណាស់សូម្បីតែផ្ទះក៏មិនមាននៅផងដោយនៅប្រចាំថ្ងៃនេះគាត់រស់ដោយសារតែសុំផ្ទះគេនៅទេហើយដោយសេចក្តីប្រាថ្នាចុងក្រោយរបស់គាត់គឺចង់បានរទេះទុញមួយសម្រាប់ទុកជិះលក់នំដើម្បីចិញ្ជឹមជីវិតរបស់គាត់ដោយសារតែគាត់ដើរទៅណាមិនបានពិតជាគួរអោយអាណិតគាត់ណាស់ចឹងហើយសូមបងប្អូនដែលមានសទ្ធាជ្រះថ្នាមេត្តាជួយគាត់ផងបានទេញាតិញោម ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។



មានវីដេអូ៖