លោកយាយ ប្រាប់ថា គាត់មានអាយុ១១០ឆ្នាំហើយ រស់នៅតែម្នាក់ហើយ ហើយត្រចៀកក៏ស្តាប់អ្វីមិនសូវលឺទេ ចាស់ហើយវេទនាខ្លាំងណាស់...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា ទាំងអួលដើម.ក ពីជីវិតលោកយាយម្នាក់ វ័យ១១០ឆ្នាំ រស់នៅទាំងកំសត់ វេទនា ។


ម្ចាស់គណនីបានប្រាប់ថា "បើបងប្អូនគិតថាអាណិតលោកយាយម្នាក់នេះដែលមានអាយុរហូតដល់ទៅ១១០ឆ្នាំសូមជួយចែករំលែកព័ត៌មានមួយនេះបានទៅដល់ដៃបងប្អូនសប្បុរសជនផង។

៚មុនភ្ជុំក៏គ្មានអ្វីហូប ក្រោយភ្ជុំក៏គ្មានអីហូប គឺមានតែសម្លរនាយអាយៗតែប៉ុណ្ណោះ ចំនែកសម្លរនាយអាយរបស់លោកយាយ គឺ ជ្រក់ត្រសក់នឹងកូនត្រីតូចៗ ។ហុឺម ខ្ញុំមើលឃើញទិដ្ឋភាពបែបនេះពិតជាអាណិតលោកយាយខ្លាំងណាស់ ពេលខ្ញុំសម្ភាសន៍គាត់ គាត់ថាម្ដាយថ្លងទេកូន ម្ដាយស្ដាប់អីអត់សូវបានទេ ចាស់ហើយមកវេទនានឹងរបស់ហូបទៅវិញ ។

ពេលខ្ញុំសួរគាត់ថាលោកយាយអាយុប៉ុន្មាន?គាត់ថាគាត់អាយុ១១០ឆ្នាំ គាត់ឈ្មោះយាយ នៅ រស់នៅភូមិពុទ្ធទ្រា ស្រុកស្អាង ខេត្តកណ្ដាល។

ដូចនេះខ្ញុំសូមសូមអំពាវនាបងប្អូនសប្បុរសជនរស់ក្នុងប្រទេសក្ដីក្រៅប្រទេសក្ដី សូមមេត្តាជួយចែករំលែកថវិការតិចតួចជួយដល់លោកយាយផង ព្រោះលោកយាយកាន់តែជរាណាស់ហើយ បើមិនបានជួយអ្វីដ៏ធំដំដល់គាត់ បានត្រឹមជួយជាស្បៀងអាហារតិចតួចឬសំលៀកបំពាក់ជូនលោកយាយក៏អស់ចិត្តដែល។

៚បើបងប្អូនចង់ចូលរួមថវិការជួយទៅដល់លោកយាយ សូមហៅមកលេខ៖

☎️096 9988938,085 600076

លេខមេភូមិ៖092 437113( សេងឡូត )សូមអរគុណ..!!"។



មានវីដេអូ៖