ហួសចិត្ត!!! ស្មានតែសហាយប្រពន្ឋ ជាអ្នកណា តាមពិតជាមនុស្ស....
-

ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ៤០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាជនរងគ្រោះ (ប្តី) បានរៀបការចាប់ដៃគ្នារកស៊ីតាំងពីយូរណាស់មកហើយ ហើយថែមទាំមានកូនប្រុស ស្រី ក្រមុំ កំលោះទៀតផង ប៉ុន្តែមួយរយះពេលប្រហែល៦ខែចុងក្រោយនេះ រូបគាត់តែងតែទាស់ទែងនៅពាក្យសម្តីជាមួយគ្នា ធ្វើឲ្យមានភាពរកាំរកូស នៅក្នុងគ្រួសារ ទើបសម្រេចចិត្តរស់នៅបែកគ្នាបណ្តោះអាសន្នសិន 

ហើយពេលដែលរស់នៅបែកគ្នានោះ ភាគីខាងប្តី ក៏បានសុំភាគីខាងប្រពន្ធលែងលះគ្នាដែរ តែខាងប្រពន្ធមិនព្រម ទើបទ្រាំរស់នៅបែកគ្នាសិនទៅ ហើយអំឡុងពេលដែលបែកគ្នានោះ បុរសដែលជាប្តីតែងតែឃើញប្រពន្ធខ្លួន ជិះម៉ូតូជាមួយប្រុសផ្សេងជាញឹកញាប់ ទើបមានការសង្ស័យ រូបខ្លួនចេះតែតាមដានរហូតមកលុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ទើបរូបគាត់ជាប្តីតាមទាន់ជាក់ស្តែង នៅក្នុងបន្ទប់ជួលតែម្តង ហើយអ្វីដែលហួសចិត្តនោះ ប្រុសដែលជាសាហាយស្មន់នោះ គឺជាមនុស្សដែលខ្លួន (ប្តី) ស្គាល់ទៀត ទើបរត់ទៅប្តឹងសម្ថិតកិច្ចប៉ុស្តិ៍ចោមចៅ៣ ចុះទៅជួយអន្តរាគម៍ និងនាំភាគីទាំងប្រុស (សាហាយ) និងប្រពន្ធ ដែលខ្លួនខំទុកចិត្តរាប់ខែឆ្នាំនោះ មកប៉ុស្តិ៍រដ្ឋបាលនរគបាលចោមចៅ៣ ដើម្បីឲ្យជួយដោះស្រាយដល់រូបគាត់ ដែលជាជនរងគ្រោះផងដែរ។ ករណីនេះ យើងនៅមិនទាន់ដឹងថា តើនគរបាលសម្រេចបែបណា នៅឡើយទេ ៕