ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី ០២ ក៏ជាវគ្គ The Battles សប្តាហ៍ទី ០២ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។
.png?1539399092)
យោងតាមប្រភពវីដេអូ ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ បានឲ្យដឹងថាក៏ឃើញវគ្គមាន តារា កំប្លែងជើងចាស់ ណយ សំណាង មកលើកទឹកចិត្តចៅស្រី ទាំងខ្លួនមានជំងឺទឹកនោមផ្អែម និងលើសឈាមផងដែរ។
ក្នុងនោះដែរ បេក្ខភាព វណ្ណ ណាណា គឺជាចៅស្រីរបស់លោកយាយ ណយ សំណាង មិនអស់សង្ឃឹមឡើយ ដោយឆ្លងកាត់ The Battles Week 2 ឈានទៅកាន់វគ្គបន្ទាប់ទៀតក្រោមការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីគ្រូបង្វឹក សួស វីហ្សា។
ប្រិយមិត្តប្រហែលជាឆ្ងល់ហើយ ថាតើ វណ្ណ ណាណា ជានរណា? អាថ៌កំបាំងត្រូវបានទម្លាយ វណ្ណ ណាណា គឺជាកូនស្រីបង្កើតរបស់តារាចម្រៀង វណ្ណា ស័ក្ដ និងជាចៅស្រីបង្កើតរបស់លោកយាយ ណយ សំណាង ដែលជាតារាកំប្លែងល្បីឈ្មោះ បានធ្វើឲ្យម្នាក់ៗកាន់តែចាប់អារម្មណ៍ចំពោះបេក្ខនារីវ័យក្មេងរូបនេះយ៉ាងខ្លាំងជាមួយសមត្ថភាពសំឡេងមិនធម្មតា។
ទស្សនាវីដេអូខាងក្រោម៖
.jpg?1539399125)