មនុស្សម្នាក់ៗសុទ្ធតែមានអតីតកាលរៀងៗខ្លួន តែសំខាន់តើយើងគួរតែជ្រើសរើសផ្លូវទៅមុខបន្តទៀតយ៉ាងណាតែប៉ុនណោះ...គុណម្ចាស់ កក្ដដា សុភ័ណ្ឌ បង្ហើបខ្សែជីវិត កាលពី១២ឆ្នាំមុន ក៏ធ្លាប់ជាក្មេងកំព្រាដើរសុំទានដែរ....
-

ខ្សែជីវិតជា ក្មេងសុំទាន រស់នៅតាមចិញ្ចើមផ្លូវ យកខឿនធ្វើជាខ្នើយ យកមេឃជាមុង យកថ្នល់ជាព្រំ ដែលជីវិតមួយនេះ ពិតជាវេទនាខ្លាំងណាស់ សូមបងប្អូនផ្តល់ភាពកក់ក្តៅ ក្តៅស្រលាញ់ និងមិនរើសអើងពួកគាត់។ គុណម្ចាស់មានសង្ឃដីកា "មានតែអ្នកដែលប្រើជីវិតក្មេងទានដូចជាខ្ញុំទេដែលយល់អារម្មណ៍មួយនេះថាវាយ៉ាងណា យកខឿនជាខ្នើយ យកថ្នល់ជាព្រំ យកមេឃជាមុង តើខ្ញុំត្រូវយំប្រាប់អ្នកណា???"។


ជាក់ស្តែងគុណម្ចាស់ កក្តដា សុភ័ណ្ឌ ក៏បានបង្ហើបពីខ្សែជីវិតផ្ទាល់ខ្លួនខ្លះ នៅពេលដែលបានជួយមិត្តភ័ក្តិកាលពី១២ឆ្នាំមុន ដោយគុណម្ចាស់បានរៀបរាប់ថា​ "បើគាត់ជាអ្នកសុំទានគេតាមផ្លូវមែន តែគាត់ជាមិត្តភក្ត្រ័ខ្ញុំតាំង12ឆ្នាំមុនដែលខ្ញុំក៏ជាក្មេងសុំទានគេនៅតាមផ្លូវដូចគ្នាដែរ ខ្ញុំមិនដែលបានជួបគា្នសោះស្រាប់តែថ្ងៃនេះខ្ញុំបានឃើញគាត់នៅវត្តភ្នំ ទោះយើងឋានៈខុសគ្នាមែនពិតតែយើងក៏ជាមិត្តនិងគ្នាដែរ ហើយខ្ញំក៏មិនដែលថាភ្លេចគាត់ដូចគ្នាដែរ សូមអ្នកដែលមានទាំងអស់គ្នាសុំកុំអោយមានការរើសអើងរឿងឋានៈនិងគ្នាអីព្រោះអីពួកយើងជាមនុស្សដូចគ្នាទេកាល12ឆ្នាំមុនខ្ញុំក៏ក្មេងសុំទានគេនៅតាមផ្លូវដូចគ្នា??"។


គុណម្ចាស់ក៏បានលើកឡើងទៀតថា​ "បើមិនស្អប់ជីវិតក្មេងសុំទានដូចជាពួកខ្ញុំទេកុំភ្លេចជួយShareផង??ពេលខ្ញុំឃើញរូបមួយនេះភ្លាមខ្ញុំនឹកដល់ជីវិតរបស់ខ្ញុំនៅកាល12ឆ្នាំមុនជាក្មេងកំព្រាដើរសុំទានគេ?នៅតាមផ្លូវយប់ឡើងយកផ្លូវជាផ្ទះរបស់ខ្លួនទៅដល់កន្លែងណាគេងកន្លែងនិង?ពេលខ្លះសុំគេបានទៅក៏សប្បាយចិត្ត?ហើយក៏មានពេលខ្លះសុំមិនបានទៅគេងយំតែឯងហើយក៏សួរខ្លួនឯងថាហេតុអីជីវិតរបស់ខ្ញុំកើតមកហើយមិនដូចជាកូនគេចឹង??ហើយមានពេលខ្លះសុំទានគេ500៛ហើយយកទៅទិញបាយហូបគេមិន?លក់អោយទៀតថែមទាំងគេជេ?ខ្ញុំទៀតថាអាក្មេងសុំទានអត់ម៉ែអត់ឪចេញទៅអញមិនលក់អោយទេទៅអោយឆ្ងាយពីរកន្លែងអញលក់ទៅហើយមានពេលខ្លះទៀតខ្ញុំតែងតែដើលទៅមើលមុខផ្ទះ?គេកន្លែងដែលចោលសំរាមអោយតែឃើញបាយម្ហូបគេចោលហើយនៅល្អខ្ញុំតែងតែរើកយកមកហូបបានក៏រើកមកហូបពេលនោះហើយជីវិតខ្ញុំមានអារម្មណ៍ថា?បានរស់មួយថ្ងៃទៀតហើយខ្ញុំ??នេះជាជីវិតពិតរបស់ខ្ញុំកាល12ឆ្នាំមុន??។



ប្រភព៖ កក្តដា សុភ័ណ្ឌ