សប្បាយកប់!!! ឆន សុវណ្ណរាជ មិនត្រឹមតែធ្វើខួបកំណើតក្នុងប្រទេសទេ នៅធ្វើខួបកំណើតឆ្លងប្រទេសបារាំងទៀត...
តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងសម្លេងផ្អែមក្នុងផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ តែងតែចេញមុខលើឆាកតន្រ្ដីជាច្រើន មិនថាតូចឬធំនោះទេ សូម្បីតែការចេញទៅសម្ដែងនៅឯក្រៅប្រទេស ក៏មានភាពមមាញឹកខ្លាំងណាស់ដែរ។ កាលពីថ្មីៗនេះម្ចាស់បទ «អារម្មណ៍ពេលខូចចិត្ត» រូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រជាច្រើន សាងភាពភ្ញាក់ផ្អើលដល់លោក ក្នុងថ្ងៃខួបកំណើត ជាមួយនំ Cake មិនតិចនោះទេ ទាំងលើឆាកតន្រ្តី និងកន្លែងការងារជាដើម។

តែអ្វីដែល គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺលោក ឆន សុវណ្ណរាជ បានកាន់នំខួបកំណើតរបស់ខ្លួន ទៅផ្លុំដល់ប្រទេស បារាំង ឯណោះ ខុសពីឆ្នាំមុនៗដាច់។ ដោយលោកបាន សរសេរថា នេះជាកាដូ សម្រាប់ខ្លួនឯង ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ជាមួយនឹងកម្សាន្ត ទៅកាន់ប្រទេសបារាំង ពោរពេញទៅដោយភាពរីករាយ ហើយវាជាក្តីសុខបំផុត សម្រាប់លោក បានដើរលេងនៅប្រទេស ដែលខ្លួនប៉ងប្រាថ្នា៕








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។