រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការវែកញែកនៅលើបណ្តាញសង្គម និងមានចំនួនអ្នកស៊ែរតៗគ្នា រឿងដែលជនជាតិចិននៅស្រុកខ្មែរបើកបររថយន្ត បំពាក់សុទ្ធតែស្លាកលេខ(ខ.ម) ។ អមជាមួយនឹងរូបភាពរថយន្តជាច្រើនគ្រឿង បំពាក់ស្លាក់លេខ(ខ.ម) ឈប់នៅមុខអាហារដ្ឋានមួយកន្លែង លើកស្លាក យីហោចិន ក៏កើតមានការងឿងឆ្ងល់ថា ចុះហេតុម្តេច ក៏ជនជាតិចិនអាចជិះរថយន្តមានពាក់ស្លាកលេខ(ខ.ម)បែបនេះបាន ?។

នៅថ្ងៃទី១៣នេះ ខែតុលានេះ ផងដែរ ដោយយោងតាមផេក របស់អគ្គនាយដ្ឋានសម្ភារៈបច្ចេកទេស នាយកដ្ឋានយន្តយុទ្ធ ក៏បានបង្ហោះសារ ស្រាយបំភ្លឺចំពោះបញ្ហារថយន្តយ៉ាងដូច្នេះថា៖
សូមមើលខ្លឹមសារដើមទាំងស្រុងមានដូចតទៅ៖ «របត់នៃការលាបព៌ណ និងការបង្ខូចមួលបង្កាច់គ្នា វាមិនមែនជាប្រពៃណីដែលដូនតាយើងបន្សល់ទុកអោយ ហើយឪពុកម្តាយរបស់យើង ក៏មិនដែលប្រៀនប្រដៅអោយធ្វើបែបនេះដែរ តើហេតុអ្វីបានជាយើងចេះតែនាំគ្នាឆ្កួតបែបនេះទៅវិញ? ឧទាហរណ៍ករណីខាងក្រោមនេះ មានគេហទំព័រមួយចំនួនបានចុះទាំងងងើលល្ងីល្ងើពកថ្ងាស់ចោទប្រកាន់ថា ចិនជិះរថយន្តស្លាកលេខ ខ.ម ទៅហូបបាយនៅហាងបាយចិន ។ ហើយក៏មានគេហទំព័រតែៗស្កៗមួយចំនួនទៀត បានចែករំលែកពេញបណ្តាញសង្គម Facebook ចោទប្រកាន់តាមគេតាមឯងទាំងមិនដឹងខ្យល់អី ។
ខ្ញុំសូមជំរាបអស់លោកថា ការលួចថតរូបរថយន្តរបស់ថ្នាក់ដឹកនាំក្រសួងនិមួយៗយកទៅចុះមួលបង្កាច់បង្ខូចដល់ស្ថាប័នគេ គឺមានទោសពេញទំហឹង ។ រថយន្តទាំងនោះ មួយគ្រឿងជារបស់នាយឧត្តមសេនីយ៍
(ផ្កាយបួន) ពីរគ្រឿង ជារបស់ឧត្តមសេនីយ៍ឯក(ផ្កាយបី) និងពីរគ្រឿងទៀត ជារបស់ឧត្តមសេនីយ៍ទោ
(ផ្កាយពីរ) ដែលពេលនោះ ក្រុមការងារគាត់ទាំងប្រាំនាក់ បានទៅក្រុមហ៊ុនម៉ោនបេស្ស អ៊ីនវ៉េសមិន នៅជាប់ហាងចិន ដើម្បីពិភាក្សាការងារបម្រើជាតិមាតុភូមិ តែបែរជាត្រូវអស់លោកអ្នកជំនាញសារព័ត៌មាន
ដ៏ខ្ពង់ខ្ពស់ មកលាបពណ៌ឱ្យគាត់យ៉ាងនេះទៅវិញ ។
ខ្ញុំសូមសួរអស់លោកថា តើអស់លោកមានអារម្មណ៍យ៉ាងណា នៅពេលដែលបានអានអត្ថបទនេះចប់? តើអស់លោកមានចិត្តចង់ផ្លាស់ប្តូអាចារិកលាបព៌ណនឹងចេញខ្លះដែរឬទេ? ធ្វើល្អរមែងបានផលល្អណាអស់លោក» ។
