តារាប្រុសរូបនេះ ត្រូវបានអ្នកគាំទ្រថា បានទាំងមុខមាត់ និងរូបរាង ជាពិសេសស្នាមខួចនឹងតែម្តង គួរឲ្យស្រលាញ់
ភ្នំពេញ៖ តារាសម្តែងប្រុស ដែលកំពុងមានប្រជាប្រិយខ្លាំងក្នុងសង្គមសិល្បៈបច្ចុប្បន្ន លោក លី គឹមសាន ហៅ ប្រុស ខួច អាចទាញប្រជាប្រិយភាពយ៉ាងខ្លាំង មិនគួរឲ្យជឿ ហើយក៏ត្រូវបានផលិតករជ្រើសរើសរូបលោកជាតួសម្តែង ទាំងបទចំរៀង ក៏ដូចជាខ្សែរភាពយន្ត។

ភាពល្បីល្បាញមួយនេះ ដោយសារតែទេពកោសល្យ ពិសេសគឺស្នាមខួច អមជាមួយរូបសម្រស់ដ៏ស្រស់សង្ហារបស់លោកតែម្តង។

ក្នុងនោះដែរ តារារូបនេះ តែងតែត្រូវគេនិយាយថា ជាតារាប្រុសដែលមានមន្តស្នេហ៍ខ្លាំង ជាមួយនឹងមុខមាត់ ដ៏ស្រស់សង្ហា ហើយមិនតែប៉ុណ្ណោះ រូបលោក ក៏មានថ្ពាល់ខូច កាន់តែធ្វើឲ្យ មានភាពទាក់ទាញមួយកម្រិតទៀត៕































ប្រភព៖ រូប ប្រុស ខួច
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។