រូបមន្តធម្មជាតិងាយៗលាងជាតិពុលចេញពីសួត
ណារ៉ា
-

សួត គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយ ព្រោះវាមានតួនាទីច្រោះខ្យល់ដែលយើងដកដង្ហើម មុននឹងបញ្ចូនបន្តទៅផ្នែកផ្សេងៗ។ ប៉ុន្តែសួតក៏ងាយនឹងរងគ្រោះដែរ ប្រសិនបើអញនកស្រូបយកខ្យលពុលច្រើនពេក។

ជំងឺសួតត្រូវបាន គេចាត់ទុកជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតនៅលើពិភពលោក ដែលអាចគំរាមកំហែងដល់អាយុជីវិត។

ខាងក្រោមនេះជារូបមន្តធម្មជាតិលាងជាតិពុលចេញពីសួត៖

ព្យាបាល៖ លាងជាតិពុលចេញពីសួត

រុក្ខជាតិ៖ ខ្ញី។ ខ្ញី មានប្រសិទ្ធភាពអាចជួយកម្ចាត់សមាសធាតុគីមីមួយចំនួន ដែលជួយពង្រឹងឲ្យសួតមានសុខភាពល្អ។ ខ្ញីអាចជួយលុបបំបាត់នូវឧស្ម័នពុលចេញពីរាងកាយ មុននឹងវាទៅបំផ្លាញសួត លើសពីនេះ ខ្ញី ក៏អាចជួយព្យាបាលជំងឺមហារីកសួតផងដែរ។

វិធីធ្វើ និងប្រើប្រាស់៖

-ហាត់ខ្ញី ២ ទៅ៣ចំណិត ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ រួចទុកឱ្យត្រជាក់បន្តិច សឹមទទួលទានទាំងអស់។

-គួរទទួលទានឲ្យបាន ២ ទៅ៣កែវ ក្នុងមួយថ្ងៃ ក្រោយពេលបាយរួចកន្លះម៉ោង។

ក្រៅពីនេះ ដើម្បីសុខភាពសួតលោកអ្នក ក្រៅពីទទួលទានទឹកនេះ អ្នកគួរធ្វើលំហាត់ប្រាណ ឈប់ជក់បារី និងឈប់ទៅតំបន់ដែលសម្បូរជាតិពុល។

Source: អ៊ាង សុផល្លែត