គុណប្រយោជន៍របស់ទឹកប្រទាលកន្ទុយក្រពើដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់…
ណារ៉ា
-

ទឹក​ប្រទាល​កន្ទុយក្រពើ​ជា​ភេសជ្ជៈ​ម្យ៉ាង​អាច​រក​ទទួលទាន​បាន​យ៉ាង​ងាយ និង​ផ្តល់​ប្រយោជន៍​ដល់​សុខភាព លើស​ពី​នេះ​វា​អាច​ជួយ​សម្រក​ទម្ងន់​បាន ។ បច្ចុប្បន្ន​លោក​អ្នក​បានឃើញ​ប្រទាល​កន្ទុយក្រពើ​ក្នុង​រូបភាព​ជា​អាហារ ឱសថ គ្រឿងសំអាង ឬ​ភេសជ្ជៈ​ជាដើម និង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សុខភាព

អត្ថប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខភាព​របស់​ប្រទាល​កន្ទុយក្រពើ​៖

១-​ជា​ឱសថ​សម្រួលការ​បន្ទោបង់

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ដំណើរការ​របស់​ពោះវៀន ទឹក​ប្រទាល​កន្ទុយក្រពើ មានគុណ​ប្រយោជន៍​ជា​ឱសថ​ជួយ​សម្រួល​អាការ​ខុស​ប្រក្រតី​ដែល​កើត​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងនេះ អាច​ជួយ​រំលាយ​អាហារ និង​សម្រួល​ដល់​ការ​បន្ទោបង់​បាន​ល្អ ។

២-​បំបាត់​អាការ​ហើមពោះ

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​អីុ​រ៉​ង់​ឃើញ​ថា ទឹក​ប្រទាល​កន្ទុយក្រពើ​មាន​ចំណែក​ជួយ​បន្ថយ​អាការ​ហើមពោះ​លើ​ក្រុម​អ្នក​ជំងឺ​ពោះវៀន ។ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកជំងឺ​បាន​ល្អ អាការ​ហើមពោះ​ក៏​ចាប់ផ្តើម​ថមថយ​តាម​លំដាប់ ។

៣-​បន្ថយ​អាស៊ី​ដ​ច្រាល​ឡើង​លើ

ទឹក​ប្រទាល​កន្ទុយក្រពើ​ជួយ​បន្ថយ​អាការ​ក្តៅ​ក្រហល់ក្រហាយ​ក្នុង​ទ្រូង ព្រោះតែ​អាស៊ី​ដ ហើយ​ប្រទាល​ប្រភេទ​នេះ​ជួយ​កាត់​បន្ថយ​អាស៊ី​ដ​លើស​នៅ​ក្នុង​ក្រពះ ។ ដូច្នេះ​ចំពោះ​អ្នក​កើត​អាការ​ប្រភេទ​នេះ​អាច​សាកល្បង​ពិសា​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​ដើម្បី​កាត់​បន្ថយ​ជំនួស​ការ​ប្រើ​ឱសថ ។

៤-​លាង​ជាតិពុល​ក្នុង​រាង​កាយ

គុណប្រយោជន៍​ដ៏​សំខាន់​របស់​ប្រទាល​កន្ទុយក្រពើ គឺ​លាង​ជាតិពុល ។ ជាតិ​អន្ធិល​របស់​ប្រទាល​ជា​អាវុធ​ដ៏​សំខាន់ ជួយ​នាំ​យក​សារធាតុ​អាហារ​ដែល​សេសសល់​ក្នុង​ខ្លួន ឬ​សារធាតុពុល​នៅ​ក្នុង​ពោះវៀន​ចេញពី​រាង​កាយ ។

៥-​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម

តាម​ការ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា ទឹក​ប្រទាល​កន្ទុយក្រពើ​ជួយ​កាត់​បន្ថយ​កម្រិត​គ្លុយកូស​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដែល​មាន​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​ពី​២០០​មី​ល្លី​ក្រាម​ក្នុង​ដេ​ស៊ី​លី​ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ក្រៅពី​នេះ​ប្រទាល​កន្ទុយក្រពើ​ក៏​មាន​សារធាតុ​រ៉ែ​ល្អ​ដល់​ឈាម​ជា​ច្រើន​ប្រភេទ​រួម​មាន ក្រូ​មី​ញ៉ូ​ម ម៉ាញេ​ស្យូម ស័ង្កសី និង​ម៉​ង់​កា​ណេ​ស ។

៦-​កាត់​បន្ថយ​ហានិភ័យ​រលាក​អញ្ចាញធ្មេញ

គុណសម្បត្តិ​របស់​វា​ជួយ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​ជួយ​កាត់​បន្ថយ​បាក់តេរី​នៅ​ក្នុង​មាត់​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​នឹង​ទឹក​ថ្នាំ​ខ្ពុរមាត់ និង​កាត់​បន្ថយ​អាការ​រលាក​អញ្ចាញធ្មេញ ។

៧-​បន្ថយ​ការ​រលាក ផ្សេង​ៗ​ក្នុង​រាង​កាយ

ក្រៅពី​សារធាតុ​រ៉ែ និង​វីតាមីន​ប្រទាល​កន្ទុយក្រពើ​ក៏​នៅ​មាន​«Polysaccharide»​ជា​សារធាតុ​ជួយ​បង្កើន​ការ​ធ្វើ

ការ​របស់​ប្រព័ន្ធ​ការពារ​មេរោគ​ក្នុង​រាង​កាយ ហើយ​សារធាតុ​នេះ​នឹង​ចូល​ទៅ​រារាំង​ការ​រលាក​កន្លែង ផ្សេង​ៗ​ក្នុង​រាង​កាយ​។

៨-​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូង

ប្រសិនបើ​មាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ខ្ពស់ ពិសា​ទឹក​ប្រទាល​កន្ទុយក្រពើ​បន្ត​គ្នា​រយៈពេល​១២​ស​ប្តា​ហ៍ បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ធ្លាក់​ចុះ​១៥% ។

៩-​ជួយ​ជំរុញ​ដល់​ដំណើរការ​នៃ​សាច់ដុំ

ប្រទាល​កន្ទុយក្រពើ​ជា​ប្រភេទ​ឱសថ​បុរាណ​មួយ​ផ្តល់​ប្រូ​តេ​អុ​ី​ន​ច្រើន ជួយ​ទ្រទ្រង់​ដល់​សាច់ដុំ​ចំពោះ​អ្នក​ហាត់ប្រាណ ។ ប្រូ​តេ​អីុ​ន​ក្នុង​ប្រទាល​កន្ទុយក្រពើ​នឹង​ជួយ​ជំរុញ​ដល់​ភាព​រំញោច​ក្នុង​រាង​កាយ និង​ជួយ​បង្កើន​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាង​កាយ​កាន់តែ​ច្រើន ផ្តល់​លទ្ធផល​ល្អ​ដល់​ការ​សម្រក​ទម្ងន់ ។

១០-​ជួយ​សម្រក​ទម្ងន់

គុណប្រយោជន៍​នៃ​ការ​ជួយ​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​នឹង​ជួយ​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម និង​លាង​ជាតិពុល​សម្រួល​ដល់​ការ​បន្ទោបង់ និង​សម្រក​ទម្ងន់​បាន ៕


ប្រភព៖ អ៊ាង សុផល្លែត