កាលពីពេលថ្មីៗនេះមាននារីស្រស់ស្អាតម្នាក់បានបង្ហេាះសារអមជាមួយរូបភាពទាំងអារមណ៍សោយស្ដាយ ខណះកូនឆ្កែសំណប់ត្រូវបានបុរសពីរនាក់ជិះម៉ូតូម៉ាក់ Duke បុកបណ្ដាលអោយក្អួតឈាមតាមមាត់ ៕ ប៉ុន្តែរឿងធ្វេីអោយនារីខាងលេីកាន់តែមិនអស់ចិត្តនេាះគឺ នាងបានយកឆ្កែ ទៅដល់ពេទ្យសត្វ ហេីយក៏បានខលទៅគ្រូពេទ្យ ដេីម្បីព្យាបាល ពេលនេាះគ្រូពេទ្យបានឆ្លេីយថា "ស្មាលហ្មឹងហេីយខលមកធ្វេីអី" ពេលនិយាយចប់មួយសន្ទុះកូនឆ្កែក៏ប្រកាច់ដាច់ខ្យល់មុខពេទ្យតែម្ដង៕
ខាងក្រោមនេះជាការរៀបរាប់របស់ម្ចាស់ឆ្កែ ដែរមានឈ្មេាះ Niik Daanaii " ម៉ោង 2:30Am ខ្ញុំយកកូនឆ្កែខ្ញុំទៅរត់លេងនៅសួនវត្តបូទុម ក៏ត្រូវប្រុស2នាក់ជិះ Duke កិនកូនឆ្កែរបស់ខ្ញុំ ប្រុសនោះគេថាមោពីឆ្កែខ្ញុំរត់ចូលម៉ូតូគេ ??
ខ្ញុំមិននិយាយច្រើនទេ ព្រោះឆ្កែខ្ញុំក្អួតឈាម ខ្ញុំរត់ឲបឆ្កែខ្ញុំទៅពេទ្យសត្វ ក៏មានមនុស្សចិត្តល្អជូនទៅ តែហេតុអីខ្ញុំទៅដល់មុខពេទ្យសត្វ Call ទៅគាត់ គាត់់ថាស្មាលនឹងហើយ call មកអី ?? ហេតុអីជីវិតតូចមួយនេះអ្នកជួយមិនបាន ?? កូនឆ្កែរបស់ខ្ញុំក៏ប្រកាច់ដាច់ខ្យល់ស្លាប់មុខពេទ្យ ??ទៅកាន់សុគតិភពណាកូនសំលាញ់ #Popo"



