ធៀបការរបស់ ជី ដេវីត ជាមួយ ទេព បូព្រឹក្ស ស្អាតប្លែកមិនធ្លាប់ឃើញពីមុន...
Heang
-

ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីពេលថ្មីៗនេះតារាចម្រៀងរ៉េបលោក  ជី ដេវីត និង ទេព បូព្រឹក្ស ទើបតែបានបង្ហោះរូបថតជាច្រើនសន្លឹកដែលជារូបថតលេងស្ទាយល៍ក្នុងឈុត Pre-Wedding តាមលំនាំទសវត្សរ៍ ៨០ និង ៩០ ផងដែរ ។ ហើយបន្ទាប់ពីបង្ហោះរូបថតទាំងនេះរួចឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​ ។

យ៉ាងណាមិញមិនត្រឹមតែរូបថតPre-Wedding របស់តារាចម្រៀងរ៉េបរូបនេះទេដែលទទួលបានការចាប់អារម្មណ៍នោះ បើយើងក្រឡេកមកមើលធៀបការរបស់ លោក ជី ដេវីត  ជាមួយនិងអ្នកនាង  ទេព បូព្រឹក្ស វិញក៏ប្លែកមិនធម្មតាដែរ គឺមិនដែលបានឃើញពីមុនមកនោះទេ ព្រោះនៅក្នុងការរចនាម៉ូដថ្មីសុទ្ធសាធ ពុំធ្លាប់មាន មានញ្ចូលនូវទម្រង់នៃប្រាសាទអង្គរវត្តរបស់ខ្មែរយើងថែមទៀតផង ។ 

គួរបញ្ជាក់ផងដែរថា បើតាមគម្រោងតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដាវីត គ្រោងដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីខ្មែរនៅថ្ងៃ ៧ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយចងចំណងស្នេហានឹងគ្នា ១០ឆ្នាំ៕