មិនមែនស្ដីបន្ទោស ឬក៏ថាឲ្យនុះទេ!!! គ្រាន់តែចង់ឲ្យអ្នកលក់ មួយចំនួនគិតឡើងវិញ ចំពោះអ្នកដែលអត់ឃ្លាន ពួកគាត់ឃ្លានណាស់បានមកទិញ គ្រាន់តែលុយ....
-

អំបាញ់មិញខ្ញុំទៅញ៉ាំគុយទាវមួយកន្លែងនៅជិតស្តុប ខ្ញុំឃើញមានមនុស្សច្រើនហើយអង្គុយពេញតុអស់ ដោយឡែកតែតុមួយនោះមានអ្នកអង្គុយតែគាត់ម្នាក់ហើយខ្ញុំ ក៏បានអង្គុយជាមួយគាត់ ពេលអ្នកលក់មកដល់សួរខ្ញុំ ៖

អ្នកលក់: បងញ៉ាំអី

ខ្ញុំឆ្លើយ: បាទខ្ញំញ៉ាំគុយទាវ

រួចហើយលោកពូនោះ ក៏បានប្រាប់ទៅអ្នកលក់ដែរ

លោកពូ: ដាក់បង្អែមអោយខ្ញុំ ១០០០រៀល

អ្នកលក់ ក៏បានគ្រវីដៃ និង គ្រវីក្បាល ក្នុងបំនងមិនចង់លក់ពេលនោះខ្ញុំ ក៏បានសួរទៅអ្នកលក់។

ខ្ញុំ: ហេតុអីបងអត'លក់អោយគាត់ ?

អ្នកលក់: បង្អែមខ្ញុំលក់១ចាន ៤០០០រៀល គាត់ទិញតែ ១០០០រៀល អញ្ចឹងខ្ញុំអត់លក់អោយទេ។

ពេលនោះខ្ញុំគិតហួសចិត្ត ហើយបាននិយាយទៅកាន់អ្នកលក់

ខ្ញុំ: បងលក់អោយគាត់ចុះទុកអោយខ្ញុំជាអ្នកចេញលុយ។

រួចហើយ ក៏អង្គុយគិតខ្លួនឯងបើទោះបីតម្លៃក្នុង១ចាន ជាទូទៅ ៤០០០រៀល ក៏ដោយ ប៉ុន្តែគួរតែយល់ដល់គាត់ដែលមានលក្ខណៈមិនគ្រប់គ្រាន់យើងកាត់បន្ថយផ្លែឈើដាក់អោយសមតម្លៃគាត់ទិញទៅ ចាំបាច់អីត្រូវបង្ហាញកាយវិការមិនសមរម្យបែបនេះ ៕