កាលពីរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand International 2018 ដែល មីយ៉ានម៉ា ជាម្ចាស់ផ្ទះ បានដល់វគ្គតម្រូវឱ្យបេក្ខភាពនារី មកពីបណ្តាប្រទេសជុំវិញពិភពលោក បង្ហាញរូបរាងជាថ្មីក្នុងឈុតតំណាងជាតិ (National Costume) របស់ខ្លួន ហើយក្នុងនោះកម្ពុជា ក៏បានបង្ហាញពីឈុតតំណាងជាតិរបស់ខ្លួនដែលមានឈ្មោះ ទេពីស្រីសួគ៌បវរឦសានបុរៈ ដែរ។

ខណៈពេលដែលបេក្ខនារី Miss Grand ទាំង៧៦ប្រទេស ចេញមកបង្ហាញខ្លួនលើឆាកនោះ គេបានចាប់អារម្មណ៍ឃើញពួកនាងសុទ្ធតែមានរូបសម្រស់ស្រស់សោភា និង ផូរផង់ផ្សេងៗគ្នា ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ទ្វេដងនោះ គឺការរំលេចខ្លួនក្នុងឈុតប្រពៃណីច្នៃប្រឌិតរបស់ស្រីស្អាតទាំង ៧៦រូបនោះ ពិតជាស្រស់ស្អាត និងមានសណ្ឋានប្លែកៗពីគ្នាគួរឱ្យគយគន់ ទៅតាមជាតិសាសន៍របស់ខ្លួន ។







































