មនុស្សមួយចំនួនមានបញ្ហាររឿងគេងមិនលក់ ជាពិសេសមនុស្សវ័យ30ឆ្នាំឡើង។ បញ្ហារនេះ វាពិតជាធ្វើអោយប៉ះពាល់ដល់សុខភាពដោយសារគេងមិនគ្រប់។ ខាងក្រោមនេះជាវិធីងាយ ដោយគ្រាន់តែដាក់រុក្ខជាតិក្នុងបន្ទប់គេងជាការស្រេច ធ្វើអោយលោកអ្នកគេងទល់ភ្លឺ រុក្ខជាតិទាំងនោះគឺ៖
១.ដើមស្លឹកដូង ឬគេហៅម្យ៉ាងដូងរាសី
ដើមនេះជួយបន្សុទ្ធខ្យល់ កម្ចាត់ជាតិពុលនិងកាបូនឌីអុកស៊ីត។ វាក៏បញ្ចេញសំណើមទៅក្នុងខ្យល់ផងដែរ។
២.ប្រទាលកន្ទុយក្រពើ
រុក្ខជាតិនេះត្រូវបានគេចាត់ទុកថា មានប្រសិទ្ធិភាពក្នុងការសម្អាតសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដូចជា ជាតិគីមីឈ្មោះ Formaldehyde។ វាបញ្ចេញអុកស៊ីសែនអំឡុងពេលយប់ដែលវាខុសពីរុក្ខជាតិដទៃទៀត។ លើសពីនេះ វាបញ្ចេញ Volatile ដែលបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។
៣.ដើមលុយ
រុក្ខជាតិនេះគឺជាអ្នកបន្សុទ្ធខ្សល់ដ៏កំពូល។ វាមានសមត្ថភាពកម្ចាត់ឧស្ម័នបង់ហ្សែន សារធាតុ Oluene និងអាម៉ូញាក់ដល់ទៅ ៧០ ភាគរយនិងសារធាតុបង្កគ្រោះថ្នាក់ជាច្រើនទៀត។ វាក៏បំផ្លាញពាក់កណ្តាលនៃមីក្រុបដែលកើតមាន នេះមាន័យថា វានឹងជំរុញដល់ការដេករបស់អ្នកហើយវាក៏ជួយលើកសម្រស់ដល់បន្ទប់របស់អ្នកផងដែរ។
៤.ស្លឹកឆ្អឹងត្រី
ដើមនេះមានអត្ថប្រយោជន៍ដ៏ល្អដល់ប្រព័ន្ធភាពស៊ាំនិងផ្លូវដង្ហើម។ វាអាចបំបាត់ការឈឺក្បាលនិងកាត់បន្ថយសម្ពាធឈាមខ្ពស់។ វាបញ្ចេញអុកស៊ីសែននិងកម្ចាត់កាបូនឌីអុកស៊ីតពីខ្យល់នៅពេលយប់។
៥. ណ្ណង្គជាតិ
បណ្ណង្គជាតិជាប្រភពដ៏សម្បូរបែបនៃប្រេងសំខាន់ៗ សារជាតិ Flavonoids និង សារធាតុសំខាន់ៗជាច្រើនទៀត។ ហេតុនេះហើយបានជារុក្ខជាតិនេះនឹងសម្រាលប្រព័ន្ធប្រសាទរបស់អ្នកនិងកាត់បន្ថយភាពតានតឹង ជាហេតុជួយឱ្យគេងលក់ស្រួល។
សូមចុចស៊ែ អោយអ្នកគេងមិនសូវលក់បានឃើញ និងសាកល្បងមើលផង ធានាថាមានប្រសិទ្ធិភាព៖
ប្រភព៖ supertastyrecipes