បងប្អូន មើលទៅជើងខ្លាំង២រូប!!! បើករថយន្ដបុកគេរត់គេចហើយ នៅហក់ធាក់ សមត្ថកិច្ច និងគំរាមរកវ៉ៃអ្នកកាសែតទៀត មិនដឹងអាងអីទេ....(មានវីដេអូ)
-

តាំងខ្លួនឯងជាឧកញ៉ាច់ ធ្វើចរិតថោកៗចឹងហ្ន៎...?? ចុមខ្លាំងបាត់ !!!!!! មិនដឹងជាគាត់ជាកូនអ្នកណាទេ ប្រហែលជាមានអំណាចខ្លាំងហើយមើលទៅ គ្រាន់តែបើករថយន្តប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀតខូចខាតបន្តិចបន្តួចសោះ មិនព្រមឈប់ដោះស្រាយទេ នៅបើករថយន្តគេចពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចឃើញ ក៏ជិះម៉ូតូដេញតាម រហូតឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។ 

ភ្លាមៗនោះសមត្ថកិច្ចសួរនាំ និងលើកទូរស័ព្ទថតសកម្មភាព ក៏ត្រូវបុរសអ្នកបើកបរជើងខ្លាំងនោះ លោតហក់ធាក់ សមត្ថកិច្ច សម្លុត និងគំរាម សមត្ថកិច្ចថែមទៀត ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ នេះយកមកអធិការនគរបាលខណ្ឌសែនសុខ ទាំងយប់ ដើម្បីដោះស្រាយ នៅចំណុចផ្លូវហាណូយកែងនឹងផ្លូវ ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ៕

ប្រភពៈ កូន ខ្លាតូច