ជីវិតកំសត់របស់លោកយាយ លោកតា ពីរនាក់បងប្អូនដែលរស់នៅក្នុងខ្ទមចាស់ ចំណែកឯភ្នែកលោកតាមើលមិនឃើញ ប្រឹងដើរសុំទានគេ មានថ្ងៃខ្លះគេអាណិតទៅក៏បានប្រាក់បន្តិចបន្តួចគ្រាន់តែ ទិញអង្ករ និងម្ហូប សម្រាប់ពិសារ ពេលខ្លះក៏គ្មានអ្វីពិសារដែរ។ រីឯលោកយាយវិញ ដើរបោចល្ពាក់យកលក់ ហើយមានថ្ងៃខ្លះក៏ដើរមិនរួចដែរ។

យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Rathana បានបង្ហោះសារទាំងអួលដើម.ក និងអាណិតលោកយាយ លោកតា ជាពន់ពេក ដូចនេះ សូមបងប្អូនមេត្តាជួយដល់លោកទាំងពីរនាក់ផង។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងដូចនេះថា "សូមកុំអូសរំលងអី សូមជួយ share ដើម្បីអោយសប្បុរសជនជួយលោតាលោកយាយផង ??? លោកតាឈ្មោះ ត្រា ព្រះជន្ម 70 ឆ្នាំ រាល់ថ្ងៃលោកតារស់នៅជាមួយលោកយាយដែលជាប្អូនគាត់នៅក្នុងខ្ទមលើដីសុំគេនៅភូមិព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយលោកតាពិការភ្នែក លោកតាតែងតែដើរសុំទានគេទាំងដើរភ្នែកពិការដើរមិនចង់រួច ថ្ងៃខ្លះគាត់សុំបាន 3 ពាន់ 4 ពាន់រៀលគ្រាន់ទិញអង្ករពិសារ ថ្ងៃខ្លះក៏គ្មានអ្វីពិសារ ឯលោកយាយដើរបោចល្ពាក់យកលក់ ថ្ងៃខ្លះគាត់ដើរមិនរួចទេ គ្រាន់តែឃើញសភាពរបស់ពួកគាត់ភ្លាមខ្ញុំពិតជាក្តុកក្តួលណាស់ ថ្ងៃនេះគាត់សល់អង្ករតែបន្តិចទេគ្រាន់ដាំបាយ ថ្ងៃស្អែកមិនដឹងបានអ្វីពិសារទេ ??? អាស្រ័យហេតុនេះនាងខ្ញុំសូមអំពាវនាវសប្បុរសជនក្នុងនិងក្រៅប្រទេសជួយដល់លោកតាលោកយាយផង តិចក្តីច្រើនក្តីទៅតាមសទ្ធាជ្រះថ្លា ??? បើបងប្អូនសប្បុរសជនមានបំណងជួយដល់ពួកគាត់សូមទំនាក់ទំនងមកលេខ 010341984"។




ប្រភព៖ Ah Rathana